ទំព័រ Goal បានជ្រើសរើសកីឡាករ 5 រូបដែលត្រូវបានចាត់ទុកថា ឆ្នើមជាងគេ គិតត្រឹមមុនវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ World Cup 2022។
យោងតាមទំព័រ Goal កីឡាករ Lionel Mess របស់ អាហ្សង់ទីន កំពុងនាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់ Top 5 ខាងលើ។ គិតមកដល់បច្ចុប្បន្ន តារាបាល់ទាត់វ័យ 35 ឆ្នាំរូបនេះ រកបាន 4 គ្រាប់ និងបង្កឱកាសស៊ុតបញ្ចូលទីជោគជ័យបាន 2 គ្រាប់។
ឈរលំដាប់ទីពីរគឺ Mbappe របស់ ក្រុមជម្រើសជាតិបារាំង។ ក្នុង 5 ប្រកួតកន្លងមក កីឡាករកើតឆ្នាំ 1998 នេះ រកបាន 5 គ្រាប់ ដែលនាំឱ្យគាត់ឈរលើកំពូលតារាងចំណាត់ថ្នាក់ស្ដីពីស្ដេចកម្ទេចសំណាក់។
លំដាប់បន្ទាប់បានទៅលើខ្សែប្រយុទ្ធ Antoine Griezmann (បារាំង), អ្នកចាំទី Donminik Livakovic (ក្រូអាត) និងខ្សែការពារ Achraf Hakimi (ម៉ារ៉ុក)៕