«គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ» និង «គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ 7 (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម)» គ្រោងនឹងរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននាដើមខែមករា ឆ្នាំ 2023 នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
ព័ត៌មានខាងលើត្រូវបានលើកឡើងនៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី 12 ធ្នូ 2022 ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅខែមករា 2023 ខាងមុខ។
យោងតាមក្រសួងសាធារណការ គម្រោងទាំងនេះទទួលបានហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕