ដោយមានសមត្ថភាពផ្នែកជំនួញដ៏អស្ចារ្យតែពីនៅក្មេង បច្ចុប្បន្នមហាសេដ្ឋីបារាំង Bernard Arnault គឺជាអ្នកមានទ្រព្យច្រើនជាងគេលើពិភពលោក ដោយទើបតែដណ្ដើមបានតំណែងនេះកាលពីព្រឹកមិញ។
បង្កើតបានក្រុមហ៊ុន LVMH ដ៏ធំដែលជាអ្នកគ្រប់គ្រងយីហោប្រណិត Louis Vuitton, Tag Heuer, Christian Dior និង Celine។
គិតត្រឹមព្រឹកថ្ងៃទី 09 ធ្នូ 2022 មហាសេដ្ឋី Bernard Arnault និងគ្រួសារ នាំមុខគេក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីទៅតាមពេលវេលាជាក់ស្ដែងភ្លាមៗរបស់ Forbes ដោយមានទ្រព្យតម្លៃ 186.6 ពាន់លានដុល្លារអាម៉េរិក។ ចំណែកមហាសេដ្ឋី Elon Musk ដែលជាស្ថាបនិករបស់ Tesla វិញ ឈរលំដាប់ទីពីរ ដោយមានទ្រព្យតម្លៃ 185 ពាន់លានដុល្លារ។
ដោយមានសមត្ថភាពផ្នែកជំនួញដ៏អស្ចារ្យតែពីនៅក្មេង មហាសេដ្ឋីបារាំង Bernard Arnault បង្កើតបានក្រុមហ៊ុនដ៏ធំ LVMH ដែលគ្រប់គ្រងយីហោផលិតផលប្រណិត Louis Vuitton, Tag Heuer, Christian Dior និង Celine។ លោក Bernard Arnault គឺជាប្រធាន និងនាយកប្រតិបត្តិរបស់ LVMH។
លោក Bernard Arnault កើតឆ្នាំ 1949 នៅក្នុងគ្រសារធូរធារមួយដែលប្រកបមុខជំនួញនៅ Roubaix ប្រទេសបារាំង។ ឪពុករបស់គាត់មានក្រុមហ៊ុនសំណង់ Ferret-Savinel ចំណែកម្ដាយគឺជាអ្នកចូលចិត្តសម្លៀកបំពាក់ប្រណិតរបស់ Dior។
តាំងពីនៅក្មេង Bernard Arnault បានបង្ហាញនូវសមត្ថភាពរកស៊ីដែលគួរឱ្យកោតសរសើរ។ សមត្ថភាពផ្ទាល់ខ្លួន បូកនឹងការសិក្សា រួមនឹងការទទួលបានបទពិសោធន៍ពីឪពុកទៀតនោះ លោក Bernard Arnault ក៏ចេះតែទទួលបានជោគជ័យនៅក្នុងមុខជំនួញ៕