យប់ថ្ងៃទី 08 ធ្នូ សម្ព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ប្រកាសជាផ្លូវការថា «ចែកផ្លូវគ្នា» ជាមួយគ្រូបង្វឹក Luis Enrique ក្រោយពីក្រុមជម្រើសជាតិអេស្បា់ញ បានចាញ់ ម៉ារ៉ុក ក្នុងការប្រកួតនៅវគ្គ 16 ក្រុម ហើយក្លាយជាក្រុមជម្រើសជាតិទី 5 ដែលបានបញ្ឈប់ការងាររបស់គ្រូបង្វឹកនៅ World Cup 2022។
បច្ចុប្បន្ន RFEF បានប្រកាសបង្ហាញអ្នកដែលត្រូវចូលមកជំនួសគ្រូបង្វឹក Luis Enrique សម្រាប់ដំណាក់កាលថ្មី នោះគឺគ្រូបង្វឹកមកពីក្រុម U21 លោក Luis de la Fuente។
គ្រូបង្វឹកថ្មីនេះគឺជាមនុស្សដែលត្រូវបានប្រធានកីឡារបស់ RFEF លោក Jose Francisco Molina ស្នើដោយផ្ទាល់ទៅកាន់ប្រធាន RFEF លោក Luis Rubiales។ គ្រូបង្វឹក Ruente នឹងបង្ហាញខ្លួនជាផ្លូវការនៅខែមីនា 2023 នៅវគ្គជម្រុះ EURO 2024។
លោក Ruente ធ្លាប់ជាកីឡាករម្នាក់នៅ Athletic Bilbao។ គាត់បានចុះកិច្ចព្រមព្រៀងតាំងពីពេលមានអាយុ 15 ឆ្នាំ ហើយឆ្លងកាត់ 7 ឆ្នាំនៅទីនេះ មុននឹងបានទៅកាន់ Sevilla។
ក្រោយមក លោក Ruente ក៏បានត្រលប់មកកាន់ Bilbao និងបញ្ចប់អាជីពជាកីឡាករនៅ Deportivo Alaves បន្ទាប់ពីបានចូលរួមប្រកួតជាង 250 លើកនៅពានរង្វាន់ La Liga ក៏ដូចជាធ្លាប់បានក្លាយជាកីឡាករ U21 អន្តរជាតិ និងជើងឯក Olympic។
ឆ្នាំ 2013 លោក Ruente ដឹកនាំក្រុម U19 អេស្ប៉ាញ ហើយក្រោយមកក៏បន្តធ្វើការជាមួយក្រុម U21 និង U23 អេស្ប៉ាញ។