(វៀតណាម)- គម្រោងផ្លូវល្បឿនលឿន ចូវដុក-កឹនធើ-សុកទ្រាំង (មាត់ជ្រូក-ព្រែកឫស្សី-ឃ្លាំង) ដែលមានប្រវែង 188 គីឡូម៉ែត្រ និងរត់ឆ្លងកាត់ខេត្តអានយ៉ាង ទីក្រុងកឹនធើ ខេត្តហូវយ៉ាង និងខេត្តសុកទ្រាំង គឺជាផ្លូវល្បឿនលឿនវែងបំផុតនៅភាគខាងត្បូងរបស់ វៀតណាម ឬហៅថា ដែនដីសណ្ដទន្លេមេគង្គ។
យោងតាម ក្រសួងដឹកជញ្ជូនវៀតណាម ផ្លូវល្បឿនលឿនដែលទទួលបានទុនវិនិយោគជាង 44 ទ្រីលានដុង (ប្រហែល 1,877,000,000 ដុល្លារអាម៉េរិក) នេះ មាន 4 គន្លងសម្រាប់រថយន្ត និងអាចបើកបរក្នុងល្បឿន 100 គីឡូម៉ែត្រ/ម៉ោង។
អំពីវឌ្ឍភាព ការត្រៀមសម្រាប់ការវិនិយោគ និងការអនុវត្តគម្រោងផ្លូវល្បឿនលឿនវែងបំផុតនៅភាគខាងត្បូងរបស់ វៀតណាម នេះ ត្រូវបានចាប់ផ្ដើមពីឆ្នាំ 2022 ហើយតាមផែនការ កំណាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងគម្រោងនឹងត្រូវបានបញ្ចប់នៅឆ្នាំ 2025 និងរួចរាល់ទាំងស្រុងជាស្ថាពរនៅឆ្នាំ 2026 ដើម្បីដាក់ឱ្យប្រើប្រាស់ដំណាលគ្នានៅឆ្នាំ 2027។