ពិធីបុណ្យសមុទ្រដែលនឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 09 ដល់ 11 ធ្នូខាងមុខ កំពុងត្រូវបាន ក្រសួងទេសចរណ៍ត្រៀមរៀបចំ ដើម្បីអមនឹង មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី 09 ដល់ 11 ធ្នូខាងមុខ ដើម្បីអមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលនឹងចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី 09 ដល់ 14 ធ្នូ 2022 នេះបើតាម ក្រសួងទេសចរណ៍កម្ពុជា ឱ្យដឹងនៅថ្ងៃនេះ។
ដោយឡែក និយាយអំពីចំនួនទេសចរនៅ កម្ពុជា ក្នុងឆ្នាំ 2022 ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល 11 ខែកន្លងទៅនៃឆ្នាំ 2022 នេះ កម្ពុជា ទទួលបានទេសចរផ្ទៃក្នុងជាង 10 លាននាក់ ហើយបើតាមការប៉ាន់ស្មាន តួលេខនេះអាចឡើងដល់ជិត 11 លាននាក់ នៅពេញមួយឆ្នាំ 2022៕