
ជាការឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់ទៅលើការបម្រើសេវាផ្នែកថែរក្សាសុខភាព និងព្យាបាលសម្ផស្សឱ្យនៅតែមានភាពស្រស់ស្អាតក្មេងជាងវ័យនោះ អ្នកជំនាញផ្នែកសម្រស់មកពីប្រទេសថៃបានប្រកាសបើកសម្ពោធគ្លីនិក ថែរក្សាសុខភាព និងសម្ផស្ស Dr.Rich យ៉ាងឱឡារិកនៅសណ្ឋាគារជូលីណា ភ្នំពេញ ជាមួយនឹងការផ្តើមទទួលបម្រើលើសេវាដ៏ពេញនិយមមួយនេះនៅកម្ពុជា ដោយរាល់អ្នកដែលប្រាថ្នាចង់បានរូបសម្រស់ស្រស់ស្អាតគួរជាទីគយគន់ មិនចាំបាច់ចំណាយពេលវេលា និងថវិកាយ៉ាងសន្ធឹកសន្ធាប់ចាកចេញទៅក្រៅប្រទេស ដើម្បីស្វែងរកសេវាព្យាបាលសម្រស់នោះទៀតឡើយ ។

នៅល្ងាចថ្ងៃទី14 ខែតុលា ឆ្នាំ2017 កន្លងទៅនេះ ក្រោមការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើននាក់ រួមមានអ្នកតំណាងស្ថានទូតថៃប្រចាំនៅកម្ពុជា អ្នកជំនួញធំៗ តារាខ្មែរ-ថៃ ប្រុស-ស្រី ល្បីឈ្មោះជាច្រើនដួង រួមជាមួយបណ្តាអ្នកសារព័ត៌មានយ៉ាងកុះករ លោកស្រី IRADA BAMA នាយិកាគ្រប់គ្រងគ្លីនិកថែរក្សាសុខភាព និងសម្ផស្ស Dr.Rich បានបញ្ជាក់ថា៖ Dr.Rich គឺជាគ្លីនិកកែសម្ផស្សបែបថ្មី កម្រិត Premium ដែលរួមបញ្ចូលគ្នារវាងការថែរក្សាសុខភាពពីខាងក្នុង និងសុខភាពស្បែកឱ្យស្រស់ស្អាតជាមួយនឹងបច្ចេកទេសទំនើប មានសមត្ថភាពអាចកាត់បន្ថយភាពចាស់ជាងវ័យ ស្បែកជ្រីវជ្រួញ ឱ្យប្រែក្លាយមកស្រស់ស្អាតគួរជាទីទាក់ទាញបំផុត ។

លោកស្រី IRADA បានបន្តទៀតថា ៖ «ជាមួយនឹងការនាំយកបច្ចេកវិទ្យាទំនើបក្នុងការថែរក្សា និងព្យាបាលសម្ផស្ស ក្រោមភាពជំនាញរបស់អ្នកមានឯកទេសផ្នែកសម្ផស្សច្បាស់លាស់មកពីប្រទេសថៃប្រកបដោយវិជ្ជាជីវៈនាពេលនេះ យើងក៏មានសេវាកម្មតាមរបៀប Anti-Aging ដែលជាការទទួលពិនិត្យសុខភាពខាងក្នុងដោយជ្រើសរើសយកវីតាមីន និងអាហារបំប៉នសុខភាពមួយចំនួន មានលទ្ធភាពខ្ពស់ក្នុងការធ្វើឱ្យសុខភាពល្អ និងសម្រស់ស្រស់ស្អាតក្មេងជាងវ័យយ៉ាងមានប្រសិទ្ធភាពតាំងពីពេលចាប់ផ្តើមលើកដំបូង»។


សូមបង្កើនភាពស្រស់ស្អាតរបស់លោកអ្នកលោកជាមួយគ្លីនិក Dr. Rich ចាប់ពីពេលនេះតទៅ…

