Antonela Roccuzzo ភរិយារបស់កំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi ចូលចិត្តអាវបញ្ចេញផ្ចិត ឈុតរឹបរាងនៅពេលទៅគាំទ្រស្វាមីនៅ World Cup 2022 និងដើរទេសចរណ៍នៅ ប្រទេសកាតា។
យោងតាមសារព័ត៌មានបរទេស អ្នកស្រី Antonela Roccuzzo បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងនៅពេលមកដល់ រដ្ឋធានីដូហា របស់ កាតា។ អ្នកស្រីតែងតែទទួលបានការស្នើសុំថតរូបជាមួយនៅពេលដើរកំសាន្តក្នុងក្រុង ក៏ដូចជានៅតាមហាង។ ស្ត្រីមានកូន 3 នាក់រួចទៅហើយនេះ ក៏ទទួលបានការសរសើរថា ស្លៀកពាក់ទាន់សម័យ ប្រកបដោយថាមពល។
ភរិយារបស់ Messi និងកូនៗបាននៅក្បែរគ្នាអស់រយៈពេល 15 ឆ្នាំហើយ ក្នុងនោះកូនប្រុសទាំង 3 របស់ពួកគេមានអាយុបន្តបន្ទាប់គឺ 10 ឆ្នាំ, 7 ឆ្នាំ និង 4 ឆ្នាំ។ Antonela គឺជាអ្នកចូលចិត្តវិស័យម៉ូដែល និងត្រូវបានគេស្គាល់ច្រើននៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដអន្តរជាតិ។ អ្នកស្រីថែមទាំងផ្សាយពាណិជ្ជកម្មឱ្យយីហោសម្លៀកបំពាក់ជាច្រើនទៀតផង។
នៅពេលទៅលើកទឹកចិត្តស្វាមីក្នុងការប្រកួតរវាង អាហ្សង់ទីន និង អូស្ត្រាលី កាលពីវេលាទៀបភ្លឺថ្ងៃទី 04 ធ្នូ ស្រីស្អាតនេះពាក់អាវកីឡា និងខោខូវប៊ូយរហែក បែបយុវវ័យ។ ខោខូវប៊ូយរបស់ Bershka នេះមានតម្លៃ 50 ដុល្លារអាម៉េរិក។
Antonela និងកូនៗទស្សនាការប្រកួតរវាង អាហ្សង់ទីន និង ម៉ិកស៊ិក កាលពីថ្ងៃទី 26 វិច្ឆិកា។ អ្នកស្រីពាក់អាវកីឡាបញ្ចេញផ្ចិត និងខោខូវប៊ូយរបស់ Zara៕