ដំណើរការនៃការស្ថាបនាស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបនៅ រាជធានីភ្នំពេញ សម្រេចបាន ៨៩% គិតត្រឹមថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2022។
នាថ្ងៃទី 05 ធ្នូ 2022 នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ដំណើរការនៃការស្ថាបនាស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបនៅ រាជធានីភ្នំពេញ សម្រេចបាន ៨៩% ហើយ គិតត្រឹមថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2022។
ស្ពាននេះមានប្រវែង 922 ម៉ែត្រ និងទទឹង 20.5 ម៉ែត្រ។ សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពានមានកម្ពស់ 34 ម៉ែត្រ ។ ស្ពានដែលសាងសង់ដោយក្រុមហ៊ុន OCIC នេះ មានសសរសម្រាប់ព្យួរខ្សែកាបមានចំនួន 4 ដែលមានកម្ពស់ 40 ម៉ែត្រ និងមាន 4 គន្លងសម្រាប់ធ្វើចរាចរណ៍ គឺ 2 ទៅ និង 2 មក។
គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរណ៍ថ្មី ដែលតភ្ជាប់ផ្លូវជាតិលេខ 5 របស់ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ 6 របស់ ខណ្ឌជ្រោយចង្វារ ព្រមទាំងតភ្ជាប់ចរាចរណ៍របស់ទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។
យោងតាមផែនការ គម្រោងស្ថាបនាស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលចំណាយទឹកប្រាក់ក្នុងការសាងសង់ 35 លានដុល្លារអាម៉េរិកនេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅក្នុងខែមេសាឆ្នាំក្រោយ។