ក្លិបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប នេះបើតាមប្រកាសរបស់ ក្លិបអ្នកកាសែតកម្ពុជា ធ្វើនៅថ្ងៃទី 05 ធ្នូ 2022។
ការសម្រេចខាងលើរបស់ ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពី លោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងបានសុំលាលែងពីប្រធានក្លិប។
ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា នឹងរៀបចំសមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអគ្គលេខាធិការឱ្យបានសមស្របទៅតាមលក្ខន្តិកៈនាពេលខាងមុខ។