Skip to content

ខ្សែប្រយុទ្ធ​ Suarez របស់​ក្រុម​ អ៊ុយរូហ្កាយ យំ​ដូចកូនក្មេង​ពេល​ដឹង​ថា កូរ៉េខាងត្បូង ឈ្នះ ព័រទុយហ្កាល

ខ្សែប្រយុទ្ធ Luis Suarez យំ​ហើយយំទៀតនៅ​ចុង​ការ​ប្រកួត​ឈ្នះ ហ្កាណា 2-0 នៅ World Cup 2022 កាល​ពី​យប់​ថ្ងៃទី 02 ធ្នូ នៅ​ពេល​បាន​ដឹង​ថា លទ្ធផល​នេះ​មិន​អាច​ជួយ​ឱ្យ អ៊ុយរូហ្កាយ​ ឡើង​ទៅ​កាន់​វគ្គ​ 8 ក្រុម​។

Luis Suarez ចាក​ចេញ​ពី​ទីលាន​ប្រកួត​នៅ​នាទី​ទី 66 ពេល​ដែល​ អ៊ុយរូហ្កាយ នាំ​មុខ​ ហ្កាណា 2-0។ គាត់​មើល​ការ​ប្រកួត​នេះ​ពី​កន្លែង​អង្គុយ​សម្រាប់​​កីឡាករ​បម្រុង​ និង​តាមដាន​លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​ម៉ោង​ដូច​គ្នា​រវាង កូរ៉េខាងត្បូង និង​ ព័រទុយហ្កាល់។

ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ​ខាង​លើ​មិន​អាច​ទប់​ទឹក​ភ្នែក​បាននៅ​ពេល​បាន​ដឹង​ថា កូរ៉េខាងត្បូង នាំ​មុខ​ ព័រទុយហ្កាល់ 2-1 នៅ​នាទី​ដំបូង​ក្នុង​ការ​ថែម​ម៉ោង​។ ព្រោះ​ថា លទ្ធផល​នេះ​មាន​ន័យ​ថា អ៊ុយរូហ្កាយ នឹង​ត្រូវ​ជម្រុះ​​បើ​សិន​មិន​រក​បាន​គ្រាប់​បាល់​បន្ថែម​។

បើសិន​ជា​លទ្ធផល​ កូរ៉េខាងត្បូង ឈ្នះ ព័រទុយហ្កាល់ 2-1 និង អ៊ុយរូហ្កាយ​ ឈ្នះ ហ្កាណា 2-0 មិន​ប្រែប្រួល​ នោះ​ កូរ៉េខាងត្បូង និង អ៊ុយរូហ្កាយ មាន​ 4 ពិន្ទុ​ដូច​គ្នា​ និង​មាន​គ្រាប់បាល់ចំណេញ (goal difference) ស្មើ 0 ដូច​គ្នា​ ប៉ុន្តែ កូរ៉េខាងត្បូង ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទីពីរ ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ឈ្នះ​ច្រើន​ជាង​។

ពេលនោះ អ៊ុយរូហ្កាយ មាន​ 13 នាទី​ដើម្បី​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ ដោយ​សារ​មាន​ការ​ពន្យារ​ការ​ប្រកួត​ថែម​​ 8 នាទី​។ បើ​ទោះជា​​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ ហ្កាណា នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ ប៉ុន្តែ​ពុំ​មាន​អ្វីកើត​ឡើង​សោះ​។

ចប់​ការ​ប្រកួត​ Suarez នៅ​តែ​យំ​មិន​ឈប់​ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គាត់​ឡោម​ព័ទ្ធ​អាជ្ញាកណ្ដាល​ ដោយ​សារ​តែ​មិន​បាន​ផ្លុំ​កញ្ចែ​ប៉េណាំង​ទី នៅ​ក្នុង​ពេល Edinson Cavani ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នៅ​នាទី​ថែម​ម៉ោង​ទីបី​៕

 

Leave a Reply

Your email address will not be published. Required fields are marked *