Skip to content

កីឡាករ​ឆ្នើម​របស់ អាល្លឺម៉ង់ ឡើង​ទទួលពាន តែ​មុខក្រៀម​ដូច «ត្រូវគេ​កាត់​អស់​ប្រាក់ខែ»

កីឡាករ​ខ្សែប្រយុទ្ធ​របស់ អាល្លឺម៉ង់ ត្រូវបាន​គេ​ចំអក​លែបខាយ ព្រោះតែ​ទឹកមុខ​ដ៏​ក្រៀមក្រំ​នៅពេល​ឡើង​ទទួល​ពាន់រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ការប្រកួត​ជាមួយ កូ​ស្តា​រី​កា កាលពីពេលថ្មីៗនេះ។

ខ្សែប្រយុទ្ធ Kai Havertz របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ បង្ហាញ​ទឹកមុខ​យ៉ាង​ក្រៀមក្រំ​បំផុត ពេល​ឡើង​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​នៅក្នុង​ការប្រកួត​ឈ្នះ កូ​ស្តា​រី​កា 4-2 ក្នុង​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022។ ប្រការនេះ​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ឡកឡាយ​បញ្ចើចបញ្ចើ។

«បុរស​ដែល​ក្រៀមក្រំ​បំផុត​លើ​ពិភពលោក» គណនី Twitter មួយ​សរសេរ​ដូច្នេះ។ គណនី​មួយទៀត​សរសេរថា «តើ​ដូច​ទៅនឹង​ពេលវេលា​ដ៏​ល្អ​របស់​ជីវិត​គាត់​ដែរ​ទេ»។ «មើលទៅ​គាត់​ដូចជា​សប្បាយ​ហើយ​តើ» ម្នាក់ទៀត​សរសេរ​អម​នឹង​រូបតំណាង​មុខ​ញញឹម។

https://www.youtube.com/watch?v=-RAD0HeJ4Ws

កីឡាករ Havertz រកបាន 2 គ្រាប់​នៅក្នុង​ការប្រកួត​រវាង អាល្លឺម៉ង់ និង កូ​ស្តា​រី​កា ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រទេស​នេះ​ឈ្នះ​ជា​លើកដំបូង​នៅ World Cup 2022 ក្រោយពី​ត្រូវគេ​នាំមុខ 1-2។ ប៉ុន្តែ ជ័យជម្នះ​នេះ​មិន​គ្រប់គ្រាន់​ដើម្បីឱ្យ Havertz និង​ក្រុម​របស់គាត់​ធ្វើដំណើរ​បន្ត​ឡើងទៅ​វគ្គ 1/8 បានឡើយ។ ប្រហែលជា​ដោយសារ​មូលហេតុ​នេះហើយ បានជា​ទឹកមុខ​របស់ Havertz មិន​រីក​ទាល់តែសោះ​នៅពេល​ឡើង​ទទួលពាន​កីឡាករ​ឆ្នើម​បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *