អ្នកនាង Erina Mano ដែលជាភរិយារបស់កីឡាករបាល់ទាត់ជប៉ុន Gaku Shibasaki ត្រូវបានគេស្គាល់ថាជាកំពូលតារាម៉ូដែលឈុតទ្រនាប់ដ៏ស្រស់សោភា។
យោងតាម Yahoo Japan ស្រីស្អាតវ័យ 31 ឆ្នាំរូបនេះ កំពុងស្ថិតនៅ ប្រទេសកាតា ដើម្បីគាំទ្រស្វាមីដែលកំពុងប្រកួតនៅ World Cup 2022។ Gaku Shibasaki អាយុ 30 ឆ្នាំ លេងឱ្យក្លឹប Leganes (អេស្ប៉ាញ)។
Erina Mano ធ្លាប់មានសកម្មភាពលេចធ្លោក្នុងវិស័យសិល្បៈកម្សាន្តក្នុងនាមជាតារាចម្រៀង និងតារាសម្ដែង។ ក្រោយពីបានរៀបការកាលពីឆ្នាំ 2018 ស្រីស្អាតជនជាតិជប៉ុន នេះ ក៏បានកាត់បន្ថយសកម្មភាពថតកុន ព្រោះតែភាគច្រើននាងរស់នៅជាមួយស្វាមីនៅ ប្រទេសអេស្ប៉ាញ។
នាង Erina Mano ធ្លាប់ចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាច្រើនរឿង ដូចជារឿង «There’s No Easy Job in This World», «We Married as Job Romaji» ឬ «Minna! Esper Dayo»។ល។ ប៉ុន្តែ បច្ចុប្បន្ន ការងារសំខាន់របស់នាងគឺដើរម៉ូដ។
នៅលើទំព័របណ្ដាញសង្គម Erina Mano ធ្លាប់បានឱ្យដឹងថា នាងផ្ដល់អាទិភាពឱ្យគ្រួសារជាងអាជីពផ្ទាល់ខ្លួន។ ស្រីស្អាតរូបនេះត្រូវបានគេចាត់ទុកថាជា «កំពូលតារាបង្ហាញម៉ូដឈុតទ្រនាប់» ដ៏ទាក់ទាញ។ ក៏ប៉ុន្តែ ក្រោយពីបានរៀបការ Mano ក៏លែងបង្ហោះរូបថតស៊ិចស៊ីនៅលើទំព័របណ្ដាញសង្គម៕