មកដល់បច្ចុប្បន្ន មាន 10 ក្រុមហើយដែលដណ្ដើមបានសំបុត្រឡើងទៅកាន់វគ្គ 1/8 របស់ World Cup 2022 នៅ ប្រទេសកាតា ក្រោយពីការប្រកួតមួយចំនួនកាលពីយប់ថ្ងៃទី 30 វិច្ឆិកា ក្នុងនោះសាខាចំនួន 2 នៅវគ្គ 8 ក្រុមនេះត្រូវបានកំណត់រួចហើយ។
4 ពូលដំបូងបានបញ្ចប់ដោយមិនបានបង្កការភ្ញាក់ផ្អើលច្រើន។ ក្រុមខ្លាំងដូចជា ហូឡង់ អង់គ្លេស អាហ្សង់ទីន និង បារាំង សុទ្ធតែឈរកំពូលតារាង។ សេណេហ្កាល់ សហរដ្ឋអាម៉េរិក ប៉ូឡូញ និង អូស្ត្រាលី ឈរលើចំណាត់ថ្នាក់លេខ 2 ក្នុងពូលនីមួយ។
4 គូដំបូងនៅវគ្គ 1/8 ត្រូវបានកំណត់រួចហើយ ក្នុងនោះ ហូឡង់ នឹងប៉ះ សហរដ្ឋអាម៉េរិក, អាហ្សង់ទីន ប៉ះ អូស្ត្រាលី, អង់គ្លេស ប៉ះ សេណេហ្កាល់ និង បារាំង ត្រូវទាត់នឹង ប៉ូឡូញ។ បើសិនបណ្ដាក្រុមដែលត្រូវបានវាយតម្លៃថាខ្លាំងជាង សុទ្ធតែឈ្នះ នោះ World Cup 2022 អាចនឹងបានឃើញ ហូឡង់ ប៉ះ អាហ្សង់ទីន និង អង់គ្លេស ប៉ះ បារាំង ក្នុងវគ្គ 8 ក្រុមបន្ទាប់នេះ។
4 ពូលចុងក្រោយនឹងត្រូវប្រកួតជាបន្តបន្ទាប់នៅយប់ថ្ងៃទី 01 ធ្នូ និង 02 ធ្នូ ដើម្បីរក 4 គូទៀតឡើងទៅកាន់វគ្គ 1/8។ ក្នុងនោះ ប្រេស៊ីល និង ព័រទុយហ្កាល់ បានប្រាកដថាឆ្លងផុតវគ្គចែកពូល បើទោះមិនទាន់ដឹងច្បាស់ថា នឹងត្រូវឡើងទៅកាន់សាខាណាមួយនៅវគ្គ 8 ក្រុម ព្រោះថា ពួកគេសុទ្ធតែត្រូវការតែលទ្ធផលស្មើនៅជុំចុងក្រោយ ដើម្បីនាំមុខគេនៅពូល G និង H។ ពេលនោះ ប្រេស៊ីល នឹងធ្លាក់ទៅក្នុងសាខាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលមាន អាហ្សង់ទីន ចំណែក ព័រទុយហ្កាល់ នឹងស្ថិតក្នុងសាខាដែលមាន អង់គ្លេស និងបារាំង។
មកដល់ពេលនេះ មាន 9 ក្រុមត្រូវបានជម្រុះពី World Cup 2022 និង 10 ក្រុមបានបន្តដំណើរ។ នៅមាន 13 ក្រុមទៀតដែលត្រូវដណ្ដើមសំបុត្រចំនួន 6 ដែលនៅសល់ ដើម្បីឡើងទៅកាន់វគ្គ 8 ក្រុម ជាវគ្គជម្រុះផ្ទាល់ (knock-out) ដែលមានអត្រាជិតស្មើនឹង មួយទល់នឹងមួយ។ អេស្ប៉ាញ ក្រូអាត និង ម៉ារ៉ុក សុទ្ធតែត្រូវការតែលទ្ធផលស្មើនៅជុំចុងក្រោយដើម្បីបន្តដំណើរ ចំណែកបណ្ដាក្រុមក្រៅពីនេះគឺត្រូវតែឈ្នះ ឬឈ្នះច្រើនទើបអាចឡើងទៅវគ្គបន្ទាប់។
2 ក្រុមដែលត្រូវបានវាយតម្លៃខ្ពស់ កំពុងតែមានហានិភ័យត្រូវជម្រុះ នោះគឺ អាល្លឺម៉ង់ និង បែលហ្ស៊ិក។ អាល្លឺម៉ង់ ត្រូវការឈ្នះ ក្រូអាត នៅជុំចុងក្រោយ ហើយសង្ឃឹមថា ជប៉ុន នឹងមិនឈ្នះ អេស្ប៉ាញ។ ចំណែក បែលហ្ស៊ិក វិញ ត្រូវតែឈ្នះ ក្រូអាត ដើម្បីបានចូលវគ្គ 1/8។
ពិន្ទុរបស់បណ្ដាក្រុមនៅពូល G និង H កំពុងតែដូចគ្នា ហើយគូប្រកួត ស៊ែប៊ី – ស្វ៊ីស និង ហ្កាណា – អ៊ុយរូហ្កាយ នៅពូលនីមួយៗនឹងមានអំណាចច្រើនក្នុងការកំណត់ទៅលើដំណើរបន្ទាប់របស់ពួកគេ។ ក្រុមដែលឈ្នះក្នុង 2 គូនេះ នឹងមានឱកាសច្រើនក្នុងការឡើងទៅកាន់វគ្គជម្រុះផ្ទាល់។ ព្រោះថា គូប្រកួតក្រៅពីនេះ គឺ ប្រេស៊ីល និង ព័រទុយហ្កាល់ សុទ្ធតែពីបាកចាញ់៕