អ្នកគាំទ្រកីឡាបាល់ទាត់ម្នាក់ ពាក់អាវអ្នកក្លាហាន (superman) កាន់ទង់រូបឥន្ទធនូដែលតំណាងឱ្យសហគមន៍ភេទទីបី រត់សំដៅចូលទៅកណ្ដាលទីលានបាល់ទាត់ World Cup ក្នុងការប្រកួតរវាង ព័រទុយហ្កាល់ និង អ៊ុយរូហ្កាយ កាលពីម្សិលមិញ។
ភ្លាមៗក្រោយការរត់ចូលទីលានប្រកួត បុរសម្នាក់ដែលពាក់អាវមានប៉ាក់អក្សរសរសេរថា «សង្គ្រោះអ៊ុយក្រែន» និង «គោរពស្ត្រីអ៊ីរ៉ង់» ក៏ត្រូវបានក្រុមសន្តិសុខឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅលើទីលានប្រកួតនៃកីឡដ្ឋាន Lusail នៅ ប្រទេសកាតា ជាទីដែលមានការប្រកួតរវាង ក្រុមជម្រើសជាតិព័រទុយហ្កាល់ និងក្រុមរបស់ អ៊ុយរូហ្កាយ កាលពីថ្ងៃទី 28 ខែវិច្ឆិកាកន្លងទៅ។
គណៈកម្មការ World Cup មិនទាន់បង្ហើបឱ្យដឹងអំពីអត្តសញ្ញាណរបស់បុរសខាងលើនៅឡើយ ហើយក៏មិនច្បាស់ថា បុរសនេះអាចប្រឈមមុខនឹងការចោទប្រកាន់ ឬមួយត្រូវចាប់ឃុំខ្លួន ឬយ៉ាងណានៅឡើយដែរ។