(កាតា) – បន្ទាប់ពីជុំទីពីរនៃវគ្គជម្រុះតាមពូលនៅ World Cup 2022 ដែលបានបញ្ចប់កាលពីថ្ងៃទី 28 វិច្ឆិកា ប្រេស៊ីល និង ព័រទុយហ្កាល់ បានឡើងទៅវគ្គ 1/8 ដែល បារាំង បានឡើងដល់មុនគេ។
ទន្ទឹមនឹង 3 ប្រទេសគឺ ប្រេស៊ីល ព័រទុយហ្កាល់ និង បារាំង ដែលបានឡើងទៅវគ្គ 1/8 World Cup 2022 ក៏ទើបតែមាន 2 ក្រុមប៉ុណ្ណោះដែលប្រាកដថា ត្រូវជម្រុះ គឺ កាតា និង កាណាដា។ 27 ក្រុមដែលនៅសល់នឹងត្រូវដណ្ដើមកៅអីចំនួន 13 នៅក្នុងការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះតាមពូល ដែលចាប់ផ្ដើមពីថ្ងៃទី 29 វិច្ឆិកា ដល់ 02 ធ្នូ 2022 ដើម្បីឡើងទៅកាន់វគ្គ 1/8។
ប្រេស៊ីល និង ព័រទុយហ្កាល់ ត្រូវការតែពិន្ទុះស្មើនៅក្នុងការប្រកួតជុំចុងក្រោយគឺអាចឈរលើកំពូលតារាង ដើម្បីចៀសវាងការប៉ះគ្នានៅវគ្គ 1/8។ បារាំង ក៏ពិបាកនឹងបាត់បង់តំណែងលើគេនៅពូល D ដូច្នេះ អាចចៀសវាងគូប្រជែង អាហ្សង់ទីន នៅវគ្គបន្ទាប់។ ប៉ុន្តែ Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវតែឈ្នះ ប៉ូឡូញ នៅក្នុងការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះ ទើបមានឱកាសអាចគ្រប់គ្រងពូល C។
ការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះនៅពូល A និងពូល B នឹងចាប់ផ្ដើមពីម៉ោង 22 ថ្ងៃទី 29 វិច្ឆិកា និងម៉ោង 2 ថ្ងៃទី 30 វិច្ឆិកា (ម៉ោងនៅ កម្ពុជា)។ នៅពូល A ក្រុមអេក្វាទ័រ នឹងប៉ះក្រុមសេណេហ្កាល់ ចំណែក ហូឡង់ ប៉ះនឹង កាតា។ ក្រុមអេក្វាទ័រ និង ហូឡង់ សុទ្ធតែត្រូវការតែលទ្ធផលស្មើប៉ុណ្ណោះគឺអាចដើរទៅមុខបន្ត។
នៅពូល B អង់គ្លេស ប្រកួតជាមួយ វ៉ែលស៍ ខណៈ អ៊ីរ៉ង់ ត្រូវជួប សហរដ្ឋអាម៉េរិក។ អង់គ្លេស ឱ្យតែមិនចាញ់ច្រើនជាង 2 គ្រាប់គឺអាចបន្តដំណើរបាន។ អ៊ីរ៉ង់ នឹងបានឡើងទៅលើបន្ត បើសិនជា សហរដ្ឋអាម៉េរិក ចាញ់ ក្នុងករណីដែល វ៉ែលស៍ មិនឈ្នះ អង់គ្លេស។ សហរដ្ឋអាម៉េរិក ត្រូវតែឈ្នះ អ៊ីរ៉ង់ ទើបបានឡើងទៅវគ្គ 1/8។ វ៉ែលស៍ ត្រូវការឈ្នះលើ អង់គ្លេស ហើយរង់ចាំ អ៊ីរ៉ង់ ចែកពិន្ទុះជាមួយ សហរដ្ឋអាម៉េរិក៕