(កាតា)-កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ដោយសារសមត្ថភាពប្រយុទ្ធ «លើអាកាស» ដ៏កម្រមាន នៅក្នុងការប្រកួតដែល ព័រទុលហ្កាល់ បានឈ្នះ ហ្កាណា 3-2 នៅ World Cup 2022 កាលពីថ្ងៃទី 24 វិច្ឆិកា។
នាទីទី 16 ចាប់ផ្ដើមពីគ្រាប់បាល់ពិន័យនៅជ្រុងខាងឆ្វេង ខ្សែបម្រើ Bruno Fernandes បញ្ជូនបាល់ទៅឱ្យ Raphael Guerreiro។ ខ្សែការពារស្លាបខាងឆ្វេងរបស់ ព័រទុយហ្កាល់ គ្រប់គ្រងបាល់បានបន្តិច រួចទាត់ប្លោងតម្រង់ទីពីចម្ងាយ។ ពេលបាល់ហោះផុតពីជើងរបស់ Guerreiro ភ្លាម Ronaldo ក៏រត់ចូល និងលោតកម្ពស់ជាង 2 ម៉ែត្រ តែតបាល់សំដៅទី ប៉ុន្តែមិនបានសម្រេច។
មិនទាន់មានទិន្នន័យដែលអះអាងអំពីកម្ពស់ដែល Ronaldo បានលោតដល់នៅក្នុងការតែតបាល់ខាងលើនៅឡើយ។ ប៉ុន្តែ Mohammed Salisu (កីឡាករដែលមានកម្ពស់ 1.91 ម៉ែត្រ) របស់ ហ្កាណា ដែលបានលោតដែរនោះ ក្បាលរបស់ខ្សែការពារកណ្ដាលនេះ ខ្ពស់ជាងបន្តិចប៉ុណ្ណោះ ធៀបនឹងចង្កេះរបស់ Ronaldo។
កាលពីឆ្នាំ 2011 Ronaldo ធ្លាប់ចូលរួមការសាលក្បងវាស់ស្ទង់សន្ទស្សន៍រាងកាយរបស់ Fox Soccer។ បណ្ឌិត Neil Smith អ្នកជំនាញប្រចាំសាកលវិទ្យាល័យ Chichester បញ្ជាក់ថា Ronaldo អាចលោតផុតពីដី 0.44 ម៉ែត្រ នៅពេលឈរនឹង និង 0.78 ម៉ែត្រនៅពេលរត់។
កាលពីឆ្នាំ 2019 ពេលលេងឱ្យ Juventus កីឡាករ Ronaldo ក៏ធ្លាប់រកបាន 1 គ្រាប់ដោយសារសមត្ថភាពលោតរបស់ខ្លួន។ ក្រោយការទាត់បាល់ប្លោងរបស់ Alex Sandro ខ្សែប្រយុទ្ធរបស់ ព័រទុយហ្កាល់ នេះ ក៏លោតកម្ពស់ 2.56 ម៉ែត្រ ក្នុងនោះ ក្បាលជង្គង់របស់គាត់ហាក់ស្មើនឹងក្បាលរបស់គូប្រជែង និងតែតបញ្ចូលទីរបស់ Sampdoria បានសម្រេច។
ក្នុងឆ្នាំ 2019 ដដែល Ronaldo ហក់ឡើងកម្ពស់ 2.47 ម៉ែត្រ ដើម្បីទទួលគ្រាប់បាល់របស់ Emre Can ហើយក៏តែតប៉ើងទីរបស់ Torino។
ជាងនេះ នៅ Champions League ក្នុងរដូវកាលឆ្នាំ 2012-2013 Ronaldo ពេលនោះទាត់ឱ្យក្រុម Real Madrid ក៏ធ្លាប់បានលោតឡើងដល់កម្ពស់ 2.93 ម៉ែត្រ និងស្ថិតនៅលើអាកាស 0.73 វិនាទី ដើម្បីទទួលបាល់របស់ Angel Di Maria និងតែតបញ្ចូលទីរបស់ David De Gea គ្រាដែល Patrice Evra មិនអាចធ្វើអ្វីបាន។ នៅមានទិន្នន័យច្រើនជាងនេះទៀត…
ក្នុងអាជីពជាកីឡាករបាល់ទាត់ Ronaldo «តែត» បញ្ចូលទីបាន 140 គ្រាប់ ក្នុងនោះ 112 គ្រាប់រកបាននៅក្នុង 104 ប្រកួតនៅថ្នាក់ក្លឹប និង 28 គ្រាប់រកបាននៅក្នុង 194 ប្រកួត ក្នុងពេលទាត់ឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់។ តួលេខនេះគឺច្រើនជាងកំពូលអ្នកតែតបាល់ដូចជា Oliver Bierhoff, Miroslav Klose ឬ Peter Crouch ទៅទផត៕