បុរសជាច្រើនរមែងតែងជួបប្រទះបញ្ហារោមភ្នែក ឬក៏សក់ជ្រុះដោយមិនដឹងថា ត្រូវព្យាបាលដោយរបៀបណា ដោយមិនចាំបាច់ត្រូវចំណាយថវិកាច្រើន។ បញ្ហានេះបណ្ដាលមកពីដំណើរវិវត្តនៃវ័យរបស់យើង ដែលស្របទៅតាមដំណើរធម្មជាតិ។ ថ្ងៃនេះ គេហទំព័រ ឡារ៉ែន បានពាំនាំនូវវិធីស្រាស្តល្អៗសម្រាប់ដោះស្រាយបញ្ហារបស់បុរសដែលសក់ជ្រុះ និងសក់ទំពែក តាមវិធីធម្មជាតិ ព្រមទាំងធ្វើឱ្យសក់លូតលាស់បានឡើងវិញ ហើយមានសភាពក្រាស់ជាងមុន ដែលកាន់តែធ្វើឱ្យបុរសមានសភាពក្មេងជាងវ័យរហូតដល់ 10ឆ្នាំ។
ដំណោះស្រាយដែលយើងត្រូវបង្ហាញនៅពេលនេះគឺ ទឹកឃ្មុំ ត្រាំជាមួយខ្ទឹម ក្រូចឆ្មារ សម្រាប់ព្យាបាលបញ្ហាសក់ទំពែករបស់បុរស។
គ្រឿងផ្សំមាន
- ទឹកឃ្មុំ 1 គីឡូក្រាម
- ខ្ទឹម 3 ដុំ
- ក្រូចឆ្មារ 4 ផ្លែ
- ប្រេង Flaxseed oil 200ក្រាម
វិធីធ្វើ
យកគ្រឿងផ្សំទាំងអស់ដូចជា ទឹកឃ្មុំ ខ្ទឹមក្រូចឆ្មារ និងប្រេង Flaxseed oil ចាក់ចូលម៉ាស៊ីនក្រឡុក រួចក្រឡុកឱ្យម៉ដ្ឋជាល្បាយស្មើសាច់តែមួយ ហើយចាក់ចូលក្នុងដប រួចយកទៅក្លាសេទុកក្នុងទូរទឹកកក ទុកទទួលទានម្ដង 1ស្លាបព្រាកាហ្វេ មុនពេលទទួលទានអាហារទាំងបីពេល រយៈពេល 30នាទី ជារៀងរាល់ថ្ងៃ។ រូបមន្ដនេះនឹងធ្វើឱ្យសក់របស់អ្នកដុះមកវិញ ហើយក្រាស់ជាមុនគួរជាទីគាប់ចិត្តសម្រាប់បុរសគ្រប់រូប លែងមានកង្វល់រឿងបញ្ហាជ្រុះសក់ និងក្បាលទំពែកទៀតហើយ៕