នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 21 វិច្ឆិកា ប្រធានក្រុមជម្រើសជាតិរបស់ អាហ្សង់ទីន លោក Lionel Messi បាននិយាយថា គាត់កំពុងតែរីករាយជាមួយនឹងបាល់ទាត់ និងអះអាងជាថ្មីថា កាតា 2022 គឺជា World Cup ចុងក្រោយសម្រាប់គាត់។
ព្រលប់ថ្ងៃទី 21 វិច្ឆិកា Messi និងគ្រូបង្វឹក Lionel Scaloni បានចូលរួមសន្និសីទសារព័ត៌មានមុនការចេញប្រកួត។ នៅពេលត្រូវសួរថា តើនេះអាចជាពេលវេលាល្អបំផុតក្នុងអាជីពរបស់គាត់ លោក Messi ឆ្លើយថា «ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំកំពុងមានអារម្មណ៍ថាល្អ។ ខ្ញុំកំពុងព្យាយាមរីករាយក្នុងការលេងបាល់ឱ្យបានច្រើនបំផុត។ វ័យបានជួយឱ្យខ្ញុំយល់ឃើញខុសពីមុន និងយកចិត្តទុកដាក់ទៅលើភាពលម្អិតដែលមុននោះខ្ញុំចាប់អារម្មណ៍»។
ជាថ្មីម្ដងទៀត លោក Messi អះអាងថា នេះគឺជារដូវកាល World Cup ចុងក្រោយរបស់គាត់។ «នេះគឺជាឱកាសចុងក្រោយដើម្បីឱ្យខ្ញុំក្លាយជាជើងឯក World Cup ដែលជាពានរង្វាន់សំខាន់បំផុតសម្រាប់ខ្ញុំ» លោក Messi ថ្លែងដូច្នេះ។ «ក្រុមអាហ្សង់ទីន បច្ចុប្បន្នដឹងថាត្រូវធ្វើអ្វី ហើយខ្ញុំមានអារម្មណ៍ថា សមាសភាពបច្ចុប្បន្នគឺដូចទៅនឹងឆ្នាំ 2014»។
Messi ធ្លាប់ជិតបានក្លាយជាជើងឯកនៅ World Cup 2014 ប៉ុន្តែ អាហ្សង់ទីន ចាក់ អាល្លឺម៉ង់ 0-1 នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ។
ដូចទៅនឹង Messi គ្រូបង្វឹក Scaloni ថាមិនទទួលរងសម្ពាធនៃពានរង្វាន់ជើងឯក World Cup 2022។ «យើងមិនទទួលរងសម្ពាធដែលបង្ខំឱ្យលើកពាន យើងគ្រាន់តែរីករាយជាមួយនឹងបាល់ទាត់ប៉ុណ្ណោះ មិនមានអ្វីលើសពីនេះ» លោក Ccaloni ថ្លែងដូច្នេះ៕