ភាគហ៊ុនដែលទាក់ទងនឹងវិស័យឧស្សាហកម្មមាន់នៅលើផ្សារមូលបត្ររបស់ កូរ៉េខាងត្បូង ត្រូវបានគេព្យាករថា នឹងកើនឡើងខ្ពស់ខ្លាំងនៅពេលដំណាលគ្នានឹងព្រឹត្តិការណ៍ World Cup 2022 នៅ ប្រទេសកាតា។
ក្នុងការជួញដូរនៅចុងសប្ដាហ៍កន្លង ភាគហ៊ុនរបស់ Kyochon F&B ដែលជាបណ្ដាញភោជនីយដ្ឋានធំជាងគេមួយនៅ កូរ៉េខាងត្បូង ត្រូវបានជូញដូរក្នុងតម្លៃ 12,600 វ៉ុន/ហ៊ុន នៅលើផ្សារមូលបត្រ Kospi ដែលតួលេខនេះកើន 2% ធៀបនឹងពេលបិទទ្វារ ហើយក៏ខ្ពស់ជាងជិត 27% បើធៀបនឹង 1 ខែមុននោះ។
ភាគហ៊ុនរបស់ Maniker ដែលជាអ្នកផលិតមាន់ក្នុងស្រុក និងក្រុមហ៊ុន Maniker F&G ដែលត្រូវបានដាក់ឱ្យជួញដូរនៅលើផ្សារហ៊ុន Kosdaq ក៏ឡើងថ្លៃក្នុងខែវិច្ឆិកានេះ។
ភាគហ៊ុនរបស់វិស័យឧស្សាហកម្មមាន់ឡើងថ្លៃនៅមុនរដូវកាល World Cup 2022 គឺមិនមានអ្វីចម្លែក ព្រោះថា អ្នកគាំទ្រវិស័យបាល់ទាត់នៅ កូរ៉េខាងត្បូង ចូលចិត្តញ៉ាំ «chimaek» ដែលជាមាន់បំពងអមនឹងស្រាបៀរនៅពេលទស្សនាការប្រកួតបាល់ទាត់៕