(ប្រទេសកាតា)-បរាជ័យនៅចំពោះមុខ អេក្វាទ័រ ធ្វើឱ្យ កាតា ក្លាយជាក្រុមម្ចាស់ផ្ទះដំបូងគេដែលបានចាញ់នៅក្នុងការប្រកួតបើកឆាក World Cup។
ក្នុងការប្រកួតបើកឆាកកាលពីថ្ងៃទី 20 មករា កាតា បានចាញ់ អេក្វាទ័រ 0-2។ កីឡាករខ្សែប្រយុទ្ធ Enner Valencia រកបាន 2 គ្រាប់សម្រាប់ក្រុមជម្រើសជាតិអេក្វាទ័រ ដោយការទាត់បាល់ពិន័យនៅនាទីទី 16 និងការតែតបញ្ចូលទីនៅនាទីទី 31។
ដោយទទួលបានលទ្ធផលនេះ កាតា បានក្លាយជាម្ចាស់ផ្ទះដំបូងគេដែលចាញ់នៅក្នុងការប្រកួតបើកឆាកនៅ រដូវកាល World Cup។ ក្នុង 21 រដូវកាលមុននោះ ក្រុមម្ចាស់ផ្ទះ 22 ក្រុម សុទ្ធតែរកបានពិន្ទុ ក្នុងនោះមាន 16 ក្រុមបានឈ្នះ និង 6 ស្មើ។ World Cup 2002 គឺជារដូវកាល់តែមួយគត់ដែលមាន 2 ប្រទេសធ្វើជាម្ចាស់ផ្ទះ គឺ ជប៉ុន និង កូរ៉េខាងត្បូង។
ការប្រកួតបើកឆាកនៅ World Cup 2022 ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលកៅអីរាប់ពាន់ត្រូវបានទុកឱ្យនៅទំនេរនៅក្នុងតង់ទីពីរ។ យោងតាមទំព័រ Marca អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះប្រហែល 15,000 នាក់ បានចាកចេញពីកន្លែង ក្រោយពី ក្រុមកាតា ចាញ់ក្រុមរបស់ អេក្វាទ័រ ខណៈដែលទំព័រ Ole វិញ យល់ថា អ្នកគាំទ្រចាកចេញគឺដើម្បីចៀសវាងការកកស្ទះផ្លូវ។
ទំព័រ Marca សរសេរថា ការចាកចេញរបស់ទស្សនិកជនគឺព្រោះតែពួកគេឃ្លាន។ អាហារឆាប់អស់ ចំណែកភេសជ្ជៈក៏មិនមានអ្វីក្រៅពីទឹកសុទ្ធ និងភេសជ្ជៈផ្អែម។ ប្រទេសកាតា ហាមការលក់ភេសជ្ជៈមានជាតិអាល់កុលនៅក្នុងកីឡដ្ឋាន។
នៅកីឡដ្ឋាន Al Bayt អ្នកគាំទ្រមួយចំនួនត្រូវពាក់អាវរងា ដោយសារតែគណៈកម្មការកីឡដ្ឋានបើកប្រព័ន្ធម៉ាស៊ីនត្រជាក់ដើម្បីជួយឱ្យកីឡាករទទួលបានផាសុកភាពជាងមុននៅក្នុងអាកាសធាតុឡើងកម្ដៅដល់ 32 អង្សាសេនៅ ប្រទេសកាតា៕