«អបអរសាទរដល់ ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech Maturity Index — GTMI) កើនឡើងពីកម្រិត C កាលពីឆ្នាំ 2020 មកកម្រិត B នៅចុងឆ្នាំ 2022 នេះ» នេះបើតាមការឱ្យដឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។
យោងតាមក្រសួងខាងលើ ថ្មីៗនេះ ធនាគារពិភពលោក បានបង្ហាញរបាយការណ៍ស្តីពីសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech Maturity Index—GTMI) ឆ្នាំ 2022 សម្រាប់ធ្វើការវាស់វែងលើការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងរដ្ឋាភិបាល នៅតាមប្រទេសនីមួយ។
សន្ទស្សន៍ GTMI គឺជាការបន្សំនៃអនុសន្ទស្សន៍ 4 ទៀតគឺ 1-សន្ទស្សន៍នៃប្រព័ន្ធស្នូលរបស់រដ្ឋាភិបាល (Core Government Systems Index – CGSI), 2-សន្ទស្សន៍ការផ្តល់សេវាសាធារណៈ (Public Service Delivery Index – PSDI), 3-សន្ទស្សន៍ការចូលរួមរបស់ប្រជាពលរដ្ឋ (Citizen Engagement Index – CEI), និង 4-សន្ទស្សន៍បច្ចេកវិទ្យារដ្ឋាភិបាលជំរុញ (GovTech Enablers Index – GTEI)។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលទទួលបានកម្រិត A មាន សិង្ហបុរី, ថៃ, ម៉ាឡេស៊ី, និង ឥណ្ឌូនេស៊ី, កម្រិត B មាន កម្ពុជា, វៀតណាម, ប្រ៊ុយណេ និងហ្វីលីពិន ខណៈកម្រិត C មាន ឡាវ និងកម្រិត D មាន មីយ៉ាន់ម៉ា៕