តាមរយៈសារព័ត៌មាន kenh14 បានចេញផ្សាយនៅថ្ងៃទី 13 ខែ តុលា ឆ្នាំ2017 ឱ្យដឹងថា ការប្រកួតក្នុងវគ្គឈុតប្រចាំជាតិរបស់បណ្ដាប្រទេសនីមួយៗ ដែលបរវកញ្ញា Miss Grand បានពាំនាំយកមកប្រកួតនៅក្នុងរាត្រីយប់មិញនេះ គេបានកត់សម្គាល់ឃើញថា ឈុតរបស់បរវកញ្ញា Miss Grand Wales ដែលបានដើរបង្ហាញដោយបវរកញ្ញា Nadia Suliman មានភាពស្រដៀងទៅនឹងឈុត Victoria’s Secret ដែលត្រូវបានបង្ហាញដោយនាង Alessandra Ambrosio នៅក្នុងកម្មវិធី Fashion Show 2012 ជាហេតុបណ្ដាលឱ្យអ្នករចនាម៉ូដ និងមហាជនគិតថា បវរកញ្ញាប្រចាំប្រទេសខាងលើនេះបានយកឈុតចម្លងមកប្រកួត។
គួបញ្ជាក់ផងដែរថា ឈុត Victoria’s Secret បានដាក់បង្ហាញកាលពីឆ្នាំ2012នោះ ត្រូវបានរចនាម៉ូដដោយគ្រាប់ត្បូងចំរុះពណ៌ចំនួន 5200គ្រាប់ ហើយមានភាពដូចគ្នាទៅនឹងឈុតរបស់ Miss Grand Wales ក៏ប៉ុន្ដែខុសគ្នាបន្ដិចត្រង់ពណ៌ដិតរបស់ឈុតតែប៉ុណ្ណោះ៕