នៅក្នុងការសាកល្បងថ្មីបំផុតរបស់ Euro NCAP គេឃើញថា រថយន្តដើរដោយអគ្គិសនីទាំងស្រុង Hyundai Ioniq 6 ដែលត្រៀមបង្ហាញខ្លួនក្នុងទីផ្សារ មិនត្រឹមតែបានទទួលចំណាត់ថ្នាក់ផ្កាយ 5 នោះទេ ប៉ុន្តែក៏បានបង្កើតស្ដង់ដាសម្រាប់ម៉ូដែលរថយន្តដែលយោងទៅលើថ្នាល E-GMP។
យោងតាមរបាយការណ៍របស់ Euro NCAP រថយន្តអគ្គិសនី Hyundai Ioniq 6 អាចការពារមនុស្សពេញវ័យដល់កម្រិតមួយដែលស្ទើរតែឥតខ្ជោះ ពោលគឺពិន្ទុរបស់វាឡើងដល់ 97%។ ប្រការនេះគឺល្អជាង Tesla Model S (94%) និងស្មើនឹង Tesla Model Y (97%)។
សមត្ថភាពក្នុងការការពារកូនក្មេងក្នុងរថយន្តរបស់ Hyundai Ioniq 6 ក៏ល្អប្រសើរ ដោយទទួលបានពិន្ទុកម្រិត 87% ដែលអត្រានេះស្មើនឹង Tesla Model Y។
Hyundai Ioniq 6 ទទួលបានពិន្ទុស្ដីពីជំនួយសុវត្ថិភាព 90% (ទាបជាង 8% ធៀបនឹង Tesla Model S) ខណៈដែលសមត្ថភាពការពារអ្នកឆ្លងកាត់ផ្លូវគឺ 66%។
បើប្រៀបធៀប Hyundai Ioniq 6 ជាមួយនឹងបណ្ដារថយន្តអគ្គិសនីដែលយោងទៅតាមថ្នាល E-GMP ដទៃទៀតរបស់ Hyundai យើងឃើញថា Hyundai Ioniq 6 ល្អជាង Hyundai Ioniq 5 (សាកល្បងកាលពីឆ្នាំ 2021), Kia EV6 (សាកល្បងឆ្នាំ 2022) និង Genesis GV60 (សាកល្បងឆ្នាំ 2022)៕