ការប្រកួតដ៏ធំបំផុតនៃក្របខ័ណ្ឌ La Liga ក្នុងរដូវកាលកមទល់ពេលនេះ នឹងត្រូវប្រព្រឹត្តទៅស្របពេលមានវិបត្តិនយោបាយដ៏តានតឹង ខណៈដែលក្រុម Barcelona នឹងធ្វើដំណើរទៅជួបក្រុម Atletico Madrid នៅថ្ងៃសៅរ៍នេះ ក្នុងការធ្វើដំណើរជាលើកទី1 របស់ពួកគេទៅកាន់រដ្ឋធានីរបស់អេស្ប៉ាញ ចាប់តាំងពីការធ្វើប្រជាមតិទាមទារឯករាជ្យនៅតំបន់ Catalonia ដែលត្រូវបានរំខានដោយអំពើហិង្សា។
Barca បានលេងការប្រកួតជាលើកចុងក្រោយរបស់ពួកគេ នៅកីឡដ្ឋានបិទជិតគ្មានអ្នកទស្សនា ខណៈដែលការធ្វើប្រជាមតិកាលពីថ្ងៃទី1 ខែតុលា ដែលត្រូវបានចាត់ទុកថា ជាទង្វើខុសច្បាប់ដោយរដ្ឋាភិបាលអេស្ប៉ាញ បានកើតឡើង ស្របពេលមានហេតុការណ៍ដ៏ជ្រួលច្របល់ ខណៈដែលប៉ូលិ បានរឹបអូសយកសន្លឹកឆ្នោត និងបានប៉ះទង្គិចជាមួយនឹងអ្នកបោះឆ្នោតជាច្រើននាក់ ដែលបានធ្វើឲ្យមនុស្ស92នាក់រងរបួស។
ខ្សែបម្រើ Andres Iniesta ដែលជាប្រធានក្រុមរបស់ក្លិប Barcelona បានប្រាប់ស្ថានីយវិទ្យុ Catalunya នៅសប្តាហ៍នេះថា៖ «វាជាពេលវេលាមួយក្នុងចំណោមពេលវេលាដ៏អាក្រក់បំផុតដែលខ្ញុំបានជួប»។ Iniesta វ័យ33ឆ្នាំ បានចុះហត្ថលេខាលើកុងត្រាអស់មួយជីវិតនៅឯក្លិប Barcelona កាលពីសប្តាហ៍មុន ពោលគឺរយៈពេល1ថ្ងៃ ក្រោយពីបានធ្វើការកៅអីឲ្យភាគីនយោបាយទាំងពីរ ធ្វើការចរចាគ្នា។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការបែងចែកបក្សពួកគ្នានៅតែកើតមាន បើទោះបីលោក Carles Puigdemont ប្រធានាធិបតីរបស់តំបន់ Catalonia បានសម្រេចចិត្តក្នុងការព្យួរការប្រកាសឯករាជ្យដោយឯកតោភាគី កាលពីថ្ងៃអង្គារក៏ដោយ។ Iniesta បានបន្ថែមទៀតថា៖ «វាបានឈានដល់ចំណុចមួយដែលមិនល្អសម្រាប់គ្រប់គ្នាទាល់តែសោះ។ បញ្ហាដែលកំពុងតែកើតឡើង ត្រូវតែមានការដោះស្រាយ»។ សបុត្រចូលទស្សនាត្រឹមតែ250សន្លឹកប៉ុណ្ណោះត្រូវបានលក់ទៅឲ្យអ្នកគាំទ្រក្រុមក្រៅដី នៅកីឡដ្ឋាន Wanda Metropolitano របស់ក្លិប Atletico។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1៖45ទៀបភ្លឺ៕
ប្រភពពី៖ Sky Sports