ដោយយោងតាមសារព័ត៌មាន Sports Donga នៅថ្ងៃព្រហស្បតិ៍ ទី12 ខែតុលា ឆ្នាំ2017នេះ បានចេញផ្សាយឱ្យដឹងថា តារាស្រី 2 ដួងកំពុងតែក្លាយជាប្រធានបទក្ដៅនៅក្នុងពិភពសិល្បៈកូរ៉េ KPOP គឺនាង Sooyoung និងនាង Seohyunបន្ទាប់ពីបានចាកចេញពីក្រុមចម្រៀង Girls’ Generation មិនទាន់បានប៉ុន្មានថ្ងៃផង តម្លៃខ្លួនរបស់ស្រីស្អាតទាំងពីរស្រាប់តែឡើងខ្ពស់ទ្វេដងភ្លាមៗតែម្ដង ហើយបានក្លាយជាតារាលំដាប់កំពូលទៀតផង។
មូលហេតុដែលតារាស្រី 2 ដួងនេះឡើងកូដភ្លាមៗបែបនេះ សារព័ត៌មានខាងលើបានអះអាងយ៉ាងដូច្នេះថា Sooyoung និង Seohyun កំពុងត្រូវបានក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនផលិតផលប្រ៊េនដ៍ៗធំៗជាច្រើនប្រកួតប្រជែងដេញថ្លៃលើតម្លៃខ្លួនរបស់ពួកនាង ក្នុងគោលបំណងចង់ឱ្យពួកនាងចុះកិច្ចសន្យា និងធ្វើការជាមួយក្រុមហ៊ុនរបស់ខ្លួន។ តែទោះជាយ៉ាងណា ក៏ស្រីស្អាតទាំង 2 នៅតែមិនទាន់ហ៊ានសម្រេចចិត្តថា តើគួរចុះកុងត្រាជាមួយក្រុមហ៊ុនណានៅឡើយទេ បើទោះបីជាក្រុមហ៊ុននោះជាក្រុមហ៊ុនប្រ៊េនដ៍ធំ ល្បីខ្លាំង និងហ៊ានចាយប្រាក់ច្រើនប៉ុនណាក៏ដោយ៕