គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី 11 នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL CO., LTD ដែលបានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់នៅ កម្ពុជា។
ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL មានគម្រោងផលិតរោងចក្រនៅផ្លូវជាតិលេខ 110 អគារលេខ 5-6-7-8 ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រុមហ៊ុនខាងលើគ្រោងនឹងបណ្ដាក់ទុនវិនិយោគប្រមាណ 5.3 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,786 កន្លែង។