ក្លិបបិសាចក្រហម Manchester United ពិតជាចង់ចងជើងរបស់លោក Jose Mourinho ឲ្យជាប់តាមរយៈការផ្តល់កុងត្រាថ្មីរយៈពេល 5ឆ្នាំដែលផ្តល់ចំណូលជាទឹកប្រាក់ 65លានផោន (ស្មើនឹង 86លានដុល្លារអាមេរិក)។
គ្រូបង្វឹករបស់ក្រុមបិសាចក្រហមរូបនេះ ត្រៀមលក្ខខណៈរួចរាល់ហើយក្នុងការបន្តកុងត្រាថ្មី ដើម្បីធ្វើឲ្យពេលវេលារបស់លោកនៅឯកីឡដ្ឋាន Old Trafford ក្លាយជាពេលវេលាដ៏យូរអង្វែងបំផុតក្នុងអាជីពរបស់លោក។ លោក Mourinho វ័យជាងសែសិបឆ្នាំ គឺ ជាអ្នកចាត់ការទូទៅដែលមានចំណូលខ្ពស់ជាងគេបំផុតក្នុងពិភពកីឡាបាល់ទាត់ រួមជាមួយនឹងលោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប Man City ខណៈដែលគ្រូបង្វឹកទាំងពីរសុទ្ធសឹងទទួលបានចំណូល25ម៉ឺនផោន ក្នុងមួយសប្តាហ៍ដូចគ្នា។
ប្រាក់បៀវត្សរ៍ជាមូលដ្ឋាននេះ នឹងរក្សានៅដដែល ប៉ុន្តែកញ្ចប់ថវិកាលើកទឹកចិត្តរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ សម្រាប់ការឈ្នះពាននានា និងពានរង្វាន់ធំៗ នឹងស្ថិតក្នុងចំនួនមួយដ៏ខ្ពស់។ សេចក្តីលម្អិតចុងក្រោយនៅតែត្រូវរង់ចាំការយល់ព្រម ខណៈដែលលោក Mourinho បានចុះហត្ថលេខារយៈពេល3ឆ្នាំកាលពីរដូវក្តៅ ឆ្នាំ២០១។ បើទោះបីក្រុមប្រឹក្សារបស់ក្លិប Man United មានការជឿជាក់ថា ពួកគេមានមនុស្សដ៏ឆ្នើមម្នាក់ក៏ដោយ ប៉ុន្តែភាគីទាំងពីរពិតជារីករាយជាមួយនឹងរយៈពេលនៃកិច្ចសន្យានោះ ដោយរង់ចាំមើលកម្រិតនៃការវិវឌ្ឍឆ្ពោះទៅមុខសិន។ ប៉ុន្តែ ប្រធានក្លិប Man United ពិតជាចាប់អារម្មណ៍ទៅលើរបៀបដែលលោក Mourinho បានផ្លាស់ប្តូរក្លិបនេះក្នុងរយៈពេលតិចជាង1ឆ្នាំកន្លះកន្លងមកនេះ។
កាលពីរដូវកាលមុន រូបគាត់បានផ្សារភ្ជាប់ទំនាក់ទំនងដ៏ធំមួយជាមួយនឹងអ្នកគាំទ្ររបស់ Man United។ គ្រូបង្វឹករូបនេះ ក៏បានឈ្នះពានធំពីរក្នុងរដូវកាលទី1របស់លោកផងដែរ ពោលគឺពាន EFL Cup និងពានក្របខ័ណ្ឌ Europa League៕
ប្រភពពី៖ The Sun