ក្រុមហ៊ុន Li-Cycle នឹងផ្គត់ផ្គង់ដំណោះស្រាយក្នុងការកែច្នៃថ្មផ្ទុកថាមពលអគ្គិសនីទ្រង់ទ្រាយសកលសម្រាប់ ក្រុមហ៊ុនថាម VinES និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់ វៀតណាម។
ថ្ងៃទី 03 វិច្ឆិកានេះ VinES ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកថាមពលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម Vingroup និងក្រុមហ៊ុន Li-Cycle Holdings Corp., របស់ កាណាដា ដែលមានជំនាញក្នុងវិស័យស្ដារធនធាន និងកែច្នៃថ្មផ្ទុកថាមពលប្រភេទ lithium-ion បានប្រកាសអំពីកិច្ចសហប្រតិបត្តិសកលទាក់ទងនឹងការកែច្នៃថ្មសម្រាប់រថយន្តអគ្គិសនី។
យោងតាមកិច្ចព្រមព្រៀង ក្រុមហ៊ុន Li-Cycle នឹងផ្គត់ផ្គង់ដំណោះស្រាយក្នុងការកែច្នៃថ្មផ្ទុកថាមពលអគ្គិសនីទ្រង់ទ្រាយសកលសម្រាប់ VinES និង VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវៀតណាម Vingroup។
Li-Cycle បច្ចុប្បន្នមានរោងចក្រកែច្នៃចំនួន 4 នៅ អាម៉េរិកខាងជើង និងអាចចាត់ចែងកែច្នៃវត្ថុធាតុ 30,000 តោន/ឆ្នាំ ស្មើនឹងថ្មផ្ទុកថាមពលពីរថយន្តអគ្គិសនីប្រមាណ 60,000 គ្រឿង។ ក្រៅពីនេះ Li-Cycle ក៏មានរោងចក្រដែលមានជំនាញផ្សេងពីនេះជាច្រើនទៀតផងដែរ។
ចំណែក VinFast វិញ បានប្រកាសអំពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីធំនៅ North Carolina របស់ សហរដ្ឋអាម៉េរិក ដោយប្រើប្រាស់ទុនវិនិយោគ 2 ពាន់លានដុល្លារសម្រាប់ដំណាក់កាលទីមួយ និងអាចផលិតបាន 150,000 គ្រឿង/ឆ្នាំ។ គម្រោងរបស់ VinFast ក៏ទទួលបានកញ្ចប់អនុគ្រោះផ្នែកសេដ្ឋកិច្ចតម្លៃ 1.2 ពាន់លានដុល្លារពីអាជ្ញាធររដ្ឋ North Carolina ផងដែរ៕