ល្ងាចថ្ងៃទី 01 វិច្ឆិកានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានកែប្រែតម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។
យោងតាមប្រកាសរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា តម្លៃលក់រាយសាំងធម្មតា EA92 គឺ 4,250 រៀល/លីត្រ និងប្រេងម៉ាស៊ូត DO 50ppm តម្លៃ 5,150 រៀល/លីត្រ។
តម្លៃសាំងនៅប្រទេសជិតខាងរបស់ កម្ពុជា ៖ ប្រទេសថៃ តម្លៃលក់រាយសាំងធម្មតា ប្រហែល 3,900 រៀល/លីត្រ, នៅទីផ្សារ វៀតណាម សាំងធម្មតាតម្លៃប្រហែល 3,700 រៀល/លីត្រ ខណៈដែលនៅប្រទេសឡាវ សាំងធម្មតាមានតម្លៃប្រហែល 4.900 រៀល/លីត្រ។
តួលេខខាងលើបង្ហាញថា សាំងនៅ ប្រទេសឡាវ មានតម្លៃខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំង 4 នេះ។ ចំណែក ប្រទេសវៀតណាម វិញ សាំងមានតម្លៃទាបជាងគេបង្អស់។