ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមគិតកម្រៃសេវា ដោយមានការបញ្ចុះតម្លៃ 20% ពីថ្ងៃទី 01 ខែវិចិ្ឆកា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមក្រសួងសាធារណការ ការគិតកម្រៃសេវាដោយមានការបញ្ចុះតម្លៃ 20% ខាងលើនេះ គឺធ្វើឡើងទៅតាមចម្ងាយផ្លូវជាក់ស្តែង និងប្រភេទយានយន្តដែលអ្នកដំណើរបើកបរ។
ក្រសួងបញ្ជាក់ថា យានយន្តត្រូវបានបែងចែកជាប្រភេទ «A, B, C, D, E» ដូចខាងក្រោម ៖
-ប្រភេទ “ A ” (1) ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង ចាប់ពី 500CC ឡើងទៅ និងមានបិទស្ទីគ័រសម្គាល់ អនុញ្ញាតដោយក្រសួង, (2) រថយន្តគ្រួសារ មិនលើសពី 7 កៅអី, (3) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញក្រោម 2 តោន
-ប្រភេទ “ B ” (1) រថយន្តដឹកអ្នកដំណើរចាប់ពី 8 កៅអី ដល់ 19 កៅអី, (2) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី 2 តោន ដល់ 5 តោន
-ប្រភេទ “ C ” (1) រថយន្តដឹកអ្នកដំណើរចាប់ពី 20 កៅអី ដល់ 56 កៅអី, (2) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី 5 តោន ដល់ 10 តោន
-ប្រភេទ “ D ” (1) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញចាប់ពី 10 តោន ដល់ 20 តោន
-ប្រភេទ “ E ” (1) រថយន្តដឹកទំនិញ អាចផ្ទុកទំនិញលើសពី 20 តោនឡើងទៅ (គិតទាំងកុងតឺន័រ)