ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកនេះ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកាខាងមុខ។
នៅក្នុងសេចក្ដីជូនដំណឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យម្ចាស់ឬ នាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាក ដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល 3 ថ្ងៃ គិតចាប់ពីថ្ងៃទី 7-9 ខែវិច្ឆិកា ឆ្នាំ 2022។
ករណីរោងចក្រ សហគ្រាសដែលត្រូវប្រព្រឹត្តទៅជាប្រចាំ មិនអាចបញ្ឈប់បាន ត្រូវតែរៀបចំឱ្យមានការធ្វើការផ្លាស់ប្ដូរវេន ដោយបុគ្គលិក កម្មករ និយោជិត មានសិទ្ធិទទួលបានប្រាក់បំណាច់បន្ថែម។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខាងក្រោម ៖