គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពីការធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅកម្ពុជា ក្នុងបំណងបង្ក្រាបរាល់សកម្មភាព និងទីតាំងល្បែងស៊ីសងខុសច្បាប់ និងដើម្បីលើកកម្ពស់វិស័យល្បែងពាណិជ្ជកម្មស្របច្បាប់។
នាថ្ងៃទី ២០ តុលានេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីណែនាំមួយទាក់ទិននឹងអាជីវកម្មល្បែងផ្សងសំណាងនៅកម្ពុជា ក្នុងនោះ គណៈកម្មការនេះបានលើកឡើងនូវមូលហេតុ និងលក្ខខណ្ឌមួយចំនួនសម្រាប់ប្រតិបត្តិករល្បែងផ្សងសំណងអនុវត្ត។
យោងតាមសេចក្ដីណែនាំនេះ ប្រតិបត្តិករល្បែងផ្សងសំណងត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួនដើម្បីចៀសវាងការបំពានច្បាប់។ លក្ខខណ្ឌទាំងនេះ រួមមានដូចជា «ត្រូវធ្វើប្រតិបត្តិការអាជីវកម្មល្បែងតែនៅក្នុងទីតាំងដែលទទួលបានការអនុញ្ញាត», «ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណង», «ដំណើរការតែប្រភេទល្បែងដែលរដ្ឋបានអនុញ្ញាត», «ត្រូវបង់មូលនិធិសង្គមដែលអាជ្ញាធរបានកំណត់» និង «មិនត្រូវលួចលាក់កត់កន្ទុយលេខខុសច្បាប់»។
ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំរបស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ខាងក្រោម ៖