ក្លិនក្លៀកបណ្តោលមកពីក្រពេញញើសនៅក្រោមក្លៀក និងបាក់តេរីមានការកើនឡើង។ នេះជាជំងឺទូទៅមួយមិនមានផលប៉ះពាល់ដល់សុខភាពឡើយ ប៉ុន្តែវាបានរំខានដល់ជីវិតរបស់នៅប្រចាំថ្ងៃ និងទំនាក់ទំនងរបស់អ្នក។ ប្រសិនបើអ្នកខ្មាស់អៀនមិនហ៊ានជួបជាមួយនឹងគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលនោះទេ អ្នកអាចអនុវត្តតាមវិធីធម្មជាតិវិញក៏មានប្រសិទ្ធភាពដែរ។
១. ក្រូចឆ្មាស្រស់
ក្រូឆ្មាមានរសជាតិជូរ, ត្រជាក់, មានប្រសិទ្ធភាពកាត់បន្ថយកម្ដៅ, ជាថ្នាំសម្លាប់មេរោគ, ប្រឆាំងនឹងការរលាក។ ប្រភពធម្មជាតិនៃទឹកអាស៊ីតនៅក្នុងក្រូចឆ្មា អាចជួយសម្លាប់បាក់តេរីនៅលើស្បែកក្លៀក ហើយអាស៊ីតខ្លាញ់អាចជួយលុបបំបាត់ញើស និងក្លិនក្លៀក។
វិធីសាមញ្ញបំផុត៖ បន្ទាប់ពីងូតទឹក យកក្រូចឆ្មាស្រស់មួយចំណិត ត្រដុសត្រង់ក្លៀកប្រហែលជា ១០នាទី។ បន្ទាប់មកប្រើកូនកន្សែងជ្រក់ទឹកក្តៅឧណ្ឌៗមកជូតសម្អាត។ អនុវត្តជារៀងរាល់ថ្ងៃ អ្នកនឹងឆាប់ឃើញលទ្ធផល។
ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្យាបាលក្លិនក្លៀក គួរតែលាយទឹកក្រូចឆ្មាមួយលីត្រសម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះអាចកាត់បន្ថយកម្ដៅ, បន្សាបជាតិពុលនៅក្នុងរាងកាយ, ជួយកាត់បន្ថយក្លិនខ្លួនដែលបង្កឡើងដោយសារតែក្រពេញញើស។
២. ស៊ុតស្ងោរ
បើយោងតាមឱសថបុរាណស៊ុតស្ងោរមានប្រសិទ្ធភាពក្នុងការព្យាបាលក្លិនក្លៀកខ្លាំងណាស់។ ប្រសិនបើបានអនុវត្តម្តងហើយ ម្តងទៀតអ្នកនឹងមានអារម្មណ៍ថា ក្លិនក្លៀនត្រូវបានបាត់បង់យ៉ាងលឿន។
យកស៊ុតពីគ្រាប់មកស្ងោរឲ្យឆ្អិន រួចបកសំបកចេញទាន់នៅក្តៅៗ ហើយខ្ចប់នឹងកូនកន្សែងមួយដើម្បីលុញនៅក្រោមក្លៀកទាល់តែស៊ុតត្រជាក់ទើបឈប់។ អនុវត្តបែបនេះឱ្យបានទៀងទាត់អ្នកនឹងទទួលបានផល។
៣. ខ្ញីស្រស់
ខ្ញីស្រស់អាចជួយការពារការបែបញើសក្លៀក និងជួយឲ្យក្លៀកស្ងួតបានយូរ។ តើគួរតែប្រើយ៉ាងម៉េច? អ្នកគ្រាន់តែប្រើទឹកខ្ញីស្រស់យកទៅជូតសម្អាតក្លៀកឱ្យបានរៀងរាល់ថ្ងៃ ដើម្បីជួយឱ្យស្បែកក្រោមក្លៀកស្ងួត និងមានក្លិនល្អឡើងវិញ៕