វៀតណាម បច្ចុប្បន្នមានព្រលានយន្តហោះចំនួន ២២ ដែលបម្រើអតិថិជន ១០០ លាននាក់ជារៀងរាល់ឆ្នាំ ក្នុងនោះមានព្រលានយន្តហោះធំៗ កំពុងធ្វើសកម្មភាពរហូតដល់ ១៥០% នៃសមត្ថភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ គ្រាដែលបណ្ដាព្រលានយន្តហោះនៅភាគកណ្ដាលធ្វើសកម្មភាពពេញទំហឹង ខណៈព្រលានយន្តហោះនៅភាគនិរតីហាក់ខ្វះអ្នកដំណើរ។
ការព្យាករបង្ហាញថា រយៈពេល ១០ ទៀត អ្នកដំណើរនឹងកើនដល់ជិត ៣០០ លាននាក់/ឆ្នាំ ដែលនេះនាំឱ្យ ក្រសួងដឹកជញ្ជូនវៀតណាម ស្នើស្ថាបនាព្រលានយន្តហោះថ្មីចំនួន ៦ ទៀត គិតត្រឹមឆ្នាំ ២០៣០ និង ៣ ទៀត រាប់ពីឆ្នាំ ២០៣០ ដល់ ២០៥០។ ចំណែកតំបន់មួយចំនួនបានស្នើឱ្យបន្ថែមអាកាសយានដ្ឋានថ្មីចំនួន ៥ ទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ជាសរុប វៀតណាម នឹងមានអាកាសយានដ្ឋានចំនួន ៣៦ គិតត្រឹមឆ្នាំ ២០៥០ ក្នុងនោះមាន ២២ ព្រលានកំពុងដំណើរការសេវាកម្ម, ៦ ព្រលានជិតបើកការដ្ឋានស្ថាបនា និង ៨ ព្រលានគឺជាសំណើថ្មី៕