សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួម ទាក់ទងនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការស្នើរបស់ ធនាគារជាតិនៃកម្ពុជា ស្ដីពីការអនុគ្រោះចំពោះអតិថិដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្ដល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ ទៅតាមសំណើរបស់រដ្ឋាភិបាល នេះគឺជាប្រកាសរបស់ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សេចក្ដីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា នឹងមានការផ្ដល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី ១៧ តុលា ២០២២ ទាក់ទងនឹងឥណទានរបស់ធនាគារ និងអតិថិជនដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
សេចក្ដីថ្លែងការណ៍រួមបានបន្តថា ការផ្ដល់ជូននេះនឹងមានកិច្ចសហការក្នុងក្របខណ្ឌនៃកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ ទៅតាមលក្ខខណ្ឌដែល ធនាគារជាតិនៃកម្ពុជា បានកំណត់។
ព័ត៌មានបន្ថែម សូមអាន សេចក្ដីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដូចខាងក្រោម ៖