កាលពីថ្ងៃខួបកំណើតកវីនិពន្ធល្បី លោក សុខ ជំនោរ កន្លងទៅថ្មីៗនេះ អនាគតភរិយារបស់លោក គឺកញ្ញា រង្សី បានទិញនំខួបកំណើតមកធ្វើឲ្យលោកភ្ញាក់ផ្អើលក្នុងហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកអ្នកទាំងពីរក៏បានបង្ហាញវីដេអូខ្លីមួយ ស្ដែងពីភាពផ្អែមល្ហែមស្អិតល្មួតដូចស្ករតាំងម៉ែឱ្យមហាជនបានឃើញនៅលើ Facebook។
អ្វីដែលកាន់តែពិសេសនោះ គឺគូស្នេហ៍ទាំងពីរលេងស្ទីលថើបមាត់ យ៉ាងរ៉ូមែនទិកដោយមិនបានក្រែងចិត្តអ្នកគាំទ្រឡើយ ហើយគូដណ្តឹងកវីនិពន្ធល្បីឈ្មោះរូបនេះថែមទាំងបានសរសេរសារដ៏ផ្អែមល្ហែមបញ្ជាក់ពីក្តីស្នេហ៍របស់នាងចំពោះលោកទៀតផងថា «គ្មានអ្នកណាផ្សេងឡើយ ដែលអាចឲ្យអូនចង់នៅជាមួយក្រៅពីរូបបង។ គ្មាននរណាម្នាក់ អាចធ្វើអូនញញឹម និងសើចដូចបងបានឡើយ។ បងជាមនុស្សដំបូងគេដែលអូនចង់ឃើ់ញមុនពេលក្រោកពីគេង ហើយជាមនុស្សចុងក្រោយ នៅពេលយប់…។ អូនស្រឡាញ់បង ស្រឡាញ់បងតែម្នាក់គត់»៕