យើងជាខ្មែរ ពិតណាស់គឺត្រូវតែមានពេលវេលា សម្រាប់ការតុបតែងខ្លួនបែបដែលខ្លួនស្រឡាញ់ខ្លះហើយ ទោះជាសម័យកាលនេះគឺជាសម័យកាលនៃភាពទំនើបទាន់សម័យ និងស៊ីវីល័យយ៉ាងណាក៏ដោយ។
ជាពិសេសស្ថិតនៅក្នុងអំឡុងពេលនៃពិធីបុណ្យប្រពៃណីជាតិដូចជារដូវភ្ជុំបិណ្ឌនេះទៀត គឺពិតជាអំឡុងពេលដែលអ្នកត្រូវផ្លាស់ប្តូរស្តាយល៍នៃការតុបតែងខ្លួន និងម៉ូដសក់តាមបែបសុភាពរាបសារម្តងហើយ ដើម្បីទទួលបាននូវភាពស្រស់ស្អាតគួរជាទីគាប់ចិត្ត និងស័ក្តិសមជាមួយនឹងរដូវកាលផង ដូច្នេះសូមពិនិត្យមើលម៉ូដសក់ទាំងនេះ ហើយសូម ជ្រើសរើសម៉ូដសក់បែបសុភាពៗណាមួយដែលអ្នកចូលចិត្ត ដើម្បីលេងស្តាយល៍ម៉ូដសក់របស់អ្នក៕