Skip to content

តើលោកអ្នកនៅចាំតារាស្រីកាចឆ្នាស់ឆ្នើមពីសង្គមចាស់ កញ្ញា សាក់ ស៊ីស្បោង បានទេ?

នៅថ្ងៃច័ន្ទទី9 ខែតុលា ឆ្នាំ2017 នេះ ប្រភពព័ត៌មានដែលសារព័ត៌មាន ឡារ៉ែន ទទួលបាន គឺរូបថតមួយសន្លឹកដែលបានបង្ហាញពីសភាពជាក់ស្ដែងរបស់តារាស្រីដ៏កាចឆ្នាស់ឆ្នើមកាលពីសម័យសង្គមចាស់ គឺលោកយាយ សាក់ ស៊ីស្បោង ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Facebook ដោយសរសេរជាភាសាអង់គ្លេស ដែលមានន័យជាខេមរភាសាថា “នេះ​ជា​រូប​ថត​លោក​ស្រី សាក់ ស៊ីស្បោង ចន្លោះឆ្នាំ 1967 និងឆ្នាំ 2017″ ។

តារាស្រីរូបនេះ ជាអតីតតារាសម្តែងដ៏ល្បីល្បាញ និងជាតួអង្គនារីសិចស៊ីបំផុត និងសម្ដែងតែជាតួឆ្នាស់ប៉ុណ្ណោះ ក្នុងវិស័យភាពយន្តខ្មែរដំបូងៗ ដូចជាខ្សែភាពយន្តរឿង “បក្សីសួគ៌” (The Bird of Paradise) ដែលនិពន្ធ និងដឹកនាំផលិតដោយជនជាតិបារាំងដ៏ល្បីម្នាក់ឈ្មោះ Marcel Camus ។ លោកធ្វើការក្នុងវិស័យភាពយន្តកម្ពុជាក្នុងឆ្នាំ1961 រហូតដល់ឆ្នាំ1975(មុនរបបខ្មែរក្រហមចូលមកដល់)។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានមហាកិត្តិយសសម្ដែង​ជាមួយនឹងសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្តមសីហនុ ក្នុងដំណើរចូលរួមសម្តែង​នៅ​ក្នុងប្រទេស​កូរ៉េ នៅដើមទសវត្សរ៍ឆ្នាំ1990រួចមក តារាស្រី សាក់ ស៊ីស្បោង បានបាត់មុខបាត់មាត់ពីវិស័យភាពយន្ដខ្មែររហូតមកទល់បច្ចុប្បន្ននេះតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *