ផ្លែប័រ មិនត្រឹមតែការពារជាតិខ្លាញ់ប៉ុណ្ណោះទេ វាជួយជួសជុលស្បែកស្ងួត និងខូចរិចរិលឱ្យមានសំណើមឡើងវិញ ហើយនៅក្នុងផ្លែប័រសម្បូរទៅដោយវីតាមីន B ជាតិដែក លីពីត និងកាកសរសៃមិនតែប៉ុណ្ណោះគ្រាប់របស់វាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនផងដែរ ដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់។
នេះគឺជាការពិតណាស់ គ្រាប់ផ្លែប័រមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាស្បែក និងបំបាត់ស្នាមខ្មៅនៅលើផ្ទៃមុខបាន ទោះជាយ៉ាងណាក៏ដោយ វាមានប្រសិទ្ធភាពការពារស្បែកពេលស្ថិតនៅក្រោមកម្តៅព្រះអាទិត្យច្រើនជាងក្រែមការពារកម្ដៅថ្ងៃ SPF 15+ ទៅទៀត ហើយវាជួយឱ្យស្បែកមិនទទួលរងការខូចខាតដោយសារកម្ដៅព្រះអាទិត្រថែមទៀតផង។ ដូច្នេះហើយបានជា ឡារ៉ែន លើកយកនូវវិធីសាស្ត្រសម្អាតស្បែកមុខជាមួយគ្រាប់ផ្លែប័រ ដូចខាងក្រោមនេះ។
វត្ថុត្រូវត្រៀមទុកជាមុន
– គ្រាប់ប័រ 1គ្រាប់
– ទឹកសម្អាតមុខប្រភេទ Deep Cleaning
– ក្រដាសសើម
វិធីធ្វើ
– ដំបូងត្រូវលាងគ្រាប់ផ្លែប័រជាមួយទឹកស្អាត រួចចិតជាចំណិតៗ ក្រឡុកក្នុងម៉ាស៊ីនឱ្យម៉ដ្ឋ ទុកមួយអន្លើ។
– រួចលាយគ្រាប់ប័រក្រឡុករួច ជាមួយនឹងទឹកសម្អាតមុខ Deep Cleaning ឱ្យសមល្មម។
– បន្ទាប់មកយកល្បាយនោះមកម៉ាស្សាថ្មមៗនៅលើស្បែកមុខ រួចទុកឱ្យស្ងួត ទើបយកក្រដាសសើមជូតចេញ។
– នោះអ្នកនឹងសង្កេតឃើញមានស្នាម និងកម្ទេចធូលីដីនៅលើផ្ទៃមុខយ៉ាងច្បាស់ ដែលបានសម្អាតចេញមក។
– ស្បែកមុខអ្នកនឹងស រលោងស្អាត និងមានសំណើមជាងមុនជាមិនខាន៕