គិតមកដល់បច្ចុប្បន្ន ចំណែកទីផ្សាររបស់រថយន្តអគ្គិសនីបានកើនឡើងដល់ ១៣% ធៀបនឹងរថយន្តសរុបដែលត្រូវបានលក់នៅទូទាំងពិភពលោក ក្នុងនោះ រថយន្តប្រើប្រាស់ថ្មផ្ទុកអគ្គិសនីសុទ្ធ (BEV) កាន់កាប់ ៩.២%។
នៅក្នុង Top 5 ស្ដីពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី គេឃើញថា BDY កាន់កាប់តំណែងកំពូលតារាង (១៦.៩%) នៅពេលរកបានចំណែកទីផ្សារ ០.៧% បន្ថែមទៀត ខណៈដែល Tesla បាត់បង់ ០.១% ចុះមកនៅ ១២.៤%។ ប៉ុន្តែ Tesla ត្រូវគេរំពឹងថា អាចកាន់កាប់ចំណែកទីផ្សារ ១៣.៥% នៅក្នុងខែបន្ទាប់។
ក្រុមហ៊ុន Volkswagen កាន់កាប់ ៨.៣% នៅពីលើក្រុមហ៊ុន SAIC ដែលក្ដាប់ចំណែកទីផ្សារ ៧.៩% (ថយចុះ ០.២%)។ ក្រុមហ៊ុនផលិតរថយន្ត SAIC របស់ ចិន ត្រូវការម៉ូដែលរថយន្តអគ្គិសនីខ្នាតធំ ទន្ទឹមនឹង Wuling Mini EV ដ៏តូចរបស់ពួកគេ។ MG4/Mulan អាចជួយបានច្រើន ប៉ុន្តែ SAIC ត្រូវការក្រុមរថយន្តអគ្គិសនីដែលល្អជាងនេះ ពិសេសគឺនៅក្នុងទីផ្សារក្នុងស្រុកចិន បើសិនចង់រក្សាភាពសមស្រប។
Geely-Volvo កំពុងក្ដាប់ទីផ្សារ ៥.៧% ដោយកើន ០.១% ហើយបច្ចុប្បន្នបានយកឈ្នះ Hyundai-Kia (៥.២%) និង Stellantis (៥.១%)។
ខាងក្រោមនេះគឺជា «កំពូលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំង ៥ របស់ពិភពលោក» សម្រាប់ពីខែមករាដល់សីហា ២០២២ ៖
ម៉ូដែលរថយន្តអគ្គិសនីទាំង ២០ ដែលលក់ដាច់ជាងគេក្នុងពិភពលោក សម្រាប់ខែសីហា ២០២២ ៖
ម៉ូដែលរថយន្តអគ្គិសនីទាំង ២០ ដែលលក់ដាច់ជាងគេក្នុងពិភពលោក រាប់ចាប់ពីខែមករា ដល់សីហា ២០២២ ៖
បណ្ដាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីដាច់ជាងគេក្នុងពិភពលោក សម្រាប់ខែសីហា ២០២២ ៖
បណ្ដាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីដាច់ជាងគេក្នុងពិភពលោក ចាប់ពីខែមករាដល់សីហា ២០២២ ៖