បរិមាណរថយន្តអគ្គិសនីដែលបានលក់ចេញនៅទូទាំងពិភពលោក បានកើន ៦០% នៅក្នុងខែសីហា ២០២២ ធៀបនឹងខែសីហា ២០២១ ដោយសម្រេចបាន ៨៤៧,០០០ គ្រឿង។ តាមការរំពឹងទុក ចុងត្រីមាសទី ៣ ឆ្នាំនេះ គឺជាពេលវេលាដែលទីផ្សាររថយន្តអគ្គិសនី «ផ្ទុះឡើង» ខ្លាំងក្លា។
ដោយមួយខែប្រកបដោយភាពអស្ចារ្យដូចខែសីហាកន្លងទៅ រថយន្តអគ្គិសនីទូទៅបានចូលរួមចំណែក ១៥% ធៀបនឹងទីផ្សាររថយន្តទាំងមូល។ ដោយឡែក រថយន្តប្រើប្រាស់ថ្មអគ្គិសនី (BEV-Battery electric vehicle) រួមចំណែករហូតដល់ ១១% នៅក្នុងទីផ្សាររថយន្ត។ រថយន្ត hybrid (HEV) មានកំណើនខ្ពស់បំផុតរាប់ចាប់តាំងពីខែមីនាឆ្នាំកន្លង (កើន ៦% ធៀបនឹងឆ្នាំមុន)។
នៅក្នុងខែសីហា ២០២២ រថយន្តអគ្គិសនី BEV មានកំណើន ៦៦% ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំកន្លង ដែលនេះកើនលឿនជាងធៀបនឹង ៤៧% របស់រថយន្ត hybrid ប៉ុន្តែ បើដករថយន្ត plugin hybrid (PHEV) របស់ ចិន ចេញពីស្ថិតិ គេឃើញថា PHEV (Plug in Hybrid Electric Vehicle) ថយចុះ ៩% ធៀបនឹងឆ្នាំមុន។
គិតមកដល់បច្ចុប្បន្ន ចំណែកទីផ្សារបស់រថយន្តអគ្គិសនី (BEV, HEV, FCEV និង PHEV) បានកើនឡើងដល់ ១៣% ក្នុងនោះ BEV កាន់កាប់ ៩.២%។