ខ្សែប្រយុទ្ធខ្ចីជើងពីក្លិប Chelsea គឺ Bertrand Traore បានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរបស់ខ្លួនរកបាន១គ្រាប់ទៀត ខណៈដែលក្រុម Ajax Amsterdam បានបំបាក់ក្រុម Lyon យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធអន្តរជាតិបួគីណាហ្វាសូរូបនេះ បានជួយឲ្យ Ajax មានគ្រាប់បាល់បើកឆាកនៅនាទី ទី២៥ នាកីឡដ្ឋាន Amsterdam Arena នៅមុនពេលខ្សែប្រយុទ្ធវ័យក្មេងរបស់ដាណឺម៉ាក Kasper Dolberg បានរកគ្រាប់បាល់ទី២ ក្រោយពីការបញ្ជូនដោយក្បាលរបស់ Traore។ ខ្សែប្រយុទ្ធ Amin Younes បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀត ក្រោយពីសម្រាកតង់ទី១ ខណៈដែល Ajax បានដាក់សម្ពាធទៅលើតំបន់ការពាររបស់ក្រុមភ្ញៀវ ហើយបើទោះបីកីឡាករ Mathieu Valbuena រកបាន១គ្រាប់វិញសម្រាប់ Lyon ក៏ដោយ ប៉ុន្តែ Traore បានបំពេញការទទួលជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទី ទី៧១។
Lyon បានដាក់ឲ្យខ្សែប្រយុទ្ធរកបានគ្រាប់បាល់ច្រើនជាងគេគឺ Alexandre Lacazette ដែលទើបតែជាសះស្បើយពីរបួសដើម្បីលេងជាកីឡាការបម្រុងនោះ ឲ្យចូលលេងនៅរយៈពេល១៥នាទីចុងក្រោយ ប៉ុន្តែ Ajax កំពុងតែមានប្រៀបដាច់ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Stockholm នាថ្ងៃទី២៤ ខែឧសភា ខាងមុខនេះ។ ក្រុមយក្សរបស់អាល្លឺម៉ង់មួយនេះ កំពុងតែសម្លឹងរកក្នុងការធ្វើការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុប វគ្គផ្តាច់ព្រ័ត្រ ជាលើកទី១ បើគិតចាប់តាំងពីចាញ់ក្រុម Juventus ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំ១៩៩៦ ស្របពេលដែល Lyon នឹងត្រូវជួបការងារដ៏លំបាកក្នុងការស្រោចស្រង់ការប្រកួតនៅវគ្គនេះ ក្នុងជើងទី២ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ៕
https://www.youtube.com/watch?v=rXH9u1SHk0Q
ប្រភពព័ត៌មាន៖ The Guardian