ក្រសួងព័ត៌មាន ប្រកាសបើកទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចុះយកព័ត៌មានសម្រាប់ការផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ អាចចុះឈ្មោះតាមរយៈគេហទំព័រ ៖ https://asean2022.inb.gov.kh ។
ឯកសារទាំងឡាយដែលអ្នកសារព័ត៌មានត្រូវភ្ជាប់ជាមួយរួមមាន៖
១៖ រូបថត ៤ x ៦ ក្នុងទម្រង់ (.jpg) ចំនួន ០១ សន្លឹក (ផ្ទៃពណ៌ស) និងត្រូវតែជារូបច្បាស់
២៖ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
៣៖ បណ្ណសារព័ត៌មានមានសុពលភាព (ចេញដោយអង្គភាពព័ត៌មាន ឬក្រសួងព័ត៌មាន)
៤៖ លិខិតបញ្ជាបេសកកម្ម
៥៖ កាត ឬលិខិតបញ្ជាក់ការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
អ្នកសារព័ត៌មានដែលបានចុះឈ្មោះដោយជោគជ័យ និងបានទទួលការយល់ព្រម នឹងត្រូវទទួលបណ្ណសារព័ត៌មាន នៅមណ្ឌលព័ត៌មានដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៨។