តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី ០១ ដល់ទី ១០ តុលា ២០២២ គឺ ៤,៥១៦ រៀល ក្នុង ១ លីត្រ សម្រាប់សាំងធម្មតា និង ៤,៩៦៧ លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
យោងតាមតម្លៃខាងលើ ក្រសួងពាណិជ្ជកម្ម បានកំណត់ថា ចាប់ពីថ្ងៃទី ០១ ដល់ទី ១០ តុលា ២០២២ ថ្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា នឹងត្រូវលក់ ៤,២៥០ រៀល ក្នុង ១ លីត្រ សម្រាប់សាំងធម្មតា និង ៤,៧០០/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ដូច្នេះ ធៀបនឹងមុននេះ តម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ០១ ដល់ទី ១០ តុលា ២០២២ បានធ្លាក់ថ្លៃ ១០០ រៀល សម្រាប់ប្រេងសាំងធម្មតា និង ១៥០ រៀល សម្រាប់ប្រេងម៉ាស៊ូត។