ន័រវែស គឺជាទីសំចតដំបូងរបស់ Voyah សម្រាប់ទីផ្សារអន្តរជាតិ ហើយក្រុមហ៊ុន Dongfeng គ្រោងនឹងវាយលុកចូលទីផ្សាររបស់ប្រទេសមួយចំនួនទៀតនៅ តំបន់អឺរ៉ុប។
កាលពីដើមសប្ដាហ៍នេះ Dongfeng Motor បានប្រកាសថា រថយន្តប្រភេទ SUV អគ្គិសនីយីហោ Voyah Free ដំបូងចំនួន ៥០០ គ្រឿង នឹងត្រូវដឹកទៅកាន់ ប្រទេសន័រវែស។ ទំនិញខាងលើត្រូវបានដឹកពីរោងចក្ររបស់ Dongfeng Motor នៅ Wuhan ខេត្ត Hebei ប្រទេសចិន ដែលជាទីស្នាក់ការកណ្ដាលរបស់ពួកគេ។
ក្រុមហ៊ុននេះបានឱ្យដឹងថា នឹងប្រគល់ Voyah Free ដល់ដៃអតិថិជននៅ ន័រវែស ចាប់ពីចុងខែវិច្ឆិកាខាងមុខ។
ន័រវែស គឺជាទីសំចតដំបូងរបស់ Voyah សម្រាប់ទីផ្សារអន្តរជាតិ ហើយក្រុមហ៊ុន Dongfeng គ្រោងនឹងវាយលុកចូលទីផ្សាររបស់ប្រទេសមួយចំនួនទៀត មានដូចជា ស៊ុយអែត ហូឡង់ ដាណឺម៉ាក ជាដើម ដោយចាប់ផ្ដើមពីឆ្នាំក្រោយ។
Dongfeng Motor បានប្រកាសបញ្ចេញរថយន្តម៉ាក Voyah និង Voyah FREE កាលពីចុងឆ្នាំ ២០២០ ដើម្បីអនុវត្តមហិច្ឆតាវាយលុកទីផ្សាររថយន្តអគ្គិសនីលើពិភពលោក។ Voyah FREE បច្ចុប្បន្នមានតម្លៃចាប់ពី ៣១៣,៦០០ យុន (៤៣,៧៦០ ដុល្លារអាម៉េរិក) ដល់ ៣៩៣,៦០០ យុន នៅ ប្រទេសចិន។
Voyah Space ដែលជាហាងដំបូងរបស់ Voyah ដែលនៅខាងក្រៅ ប្រទេសចិន។ ហាងនេះត្រូវបានបើកដំណើរការនៅ ន័រវែស តាំងពីខែមិថុនា ២០២២៕