ក្រុមហ៊ុន Virgin Atlantic អនុញ្ញាតឱ្យបុគ្គលិកស្លៀកពាក់ឯកសណ្ឋានបែបណាក៏បាន ឱ្យតែពួកគេគិតថាសមស្រប ក្នុងនោះ បុគ្គលិកជាបុរសអាចស្លៀករ៉ូបធ្វើការ។
ក្នុងកិច្ចប្រឹងប្រែងក្លាយជា «ក្រុមហ៊ុនអាកាសចរណ៍ល្អឯកលើអាកាស» Virgin Atlantic របស់ អង់គ្លេស កាលពីថ្ងៃទី ២៨ កញ្ញា បានប្រកាសអំពីការកែប្រែគោលការណ៍ថ្មីស្ដីពីឯកសណ្ឋានរបស់បុគ្គលិក ដើម្បីលើកកម្ពស់ឯកជនភាព។ បុគ្គលិកអាចជ្រើសរើសឯកសណ្ឋានតាមចិត្ត ដោយមិនរងឥទ្ធិពលពី «អត្តសញ្ញាណភេទ ឬការបង្ហាញអំពីភេទ»។
ក្នុងវីដេអូដែលត្រូវបានបង្ហោះលើ Youtube គេឃើញមានរូបភាពបុរសជាអ្នកបម្រើលើយន្តហោះស្លៀករ៉ូបពណ៌ក្រហម ខណៈនារីជាអ្នកបម្រើស្លៀកពាក់ឈុតអាវធំ និងក្រវាត់កបែបបុរស។ បុគ្គលិករបស់ Virgin Atlantic ក៏អាចពាក់ស្លាកឈ្មោះដែលពួកគេចូលចិត្ត និងចង់ឱ្យហៅ។
Virgin Atlantic ក៏មានគោលការណ៍ថ្មីដែលល្អសម្រាប់បុគ្គលិកដែលសុំច្បាប់សម្រាកព្យាបាលទាក់ទងនឹងការប្ដូរភេទ និងអនុញ្ញាតឱ្យពួកគេជ្រើសរើសបន្ទប់ផ្លាស់សម្លៀកបំពាក់ និងបន្ទប់ងូតទឹកផងដែរ។
ក៏ប៉ុន្តែ គោលការណ៍ថ្មីរបស់ Virgin Atlantic បានបង្កឱ្យមានមតិចម្រូងចម្រាសច្រើន។ អ្នកខ្លះសរសើរថា នេះគឺជាគោលការណ៍ទាន់សម័យ ខណៈអ្នកខ្លះថា វាជាការវិវត្តដ៏អាក្រក់៕