ធនាគារជាតិរុស្ស៊ី បានធ្វើការសាកល្បងប្រាក់រូប្លឌីជីថលជាមួយនឹងធនាគារមួយចំនួន បន្ទាប់ពីប្រទេសនេះត្រូវរងទណ្ឌកម្មទាក់ទិននឹងការចូលឈ្លានពានលើ អ៊ុយក្រែន។
ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃសភាជាន់ទាបរុស្ស៊ី លោក Anatoly Aksakov កាលពីថ្ងៃទី ២៦ កញ្ញា បានឱ្យដឹងថា រុស្ស៊ី មានគម្រោងបង្ហាញប្រាក់រូប្លឌីជីថលនៅដើមឆ្នាំ ២០២៣ និងប្រើប្រាស់ក្នុងការទូទាត់ទ្វេភាគីជាមួយប្រទេសចិន។
រុស្ស៊ី បានអភិវឌ្ឍប្រាក់ឌីជីថលអស់រយៈពេលច្រើនឆ្នាំមកហើយដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធហិរញ្ញវត្ថុ បង្កើនល្បឿននៃការទូទាត់ និងទប់ទល់នឹងការគំរាមកំហែងពីប្រាក់ឌីជីថលគ្រីបតូ ដូចជា bitcoin ជាដើម។
ធនាគារជាតិរុស្ស៊ី បានធ្វើការសាកល្បងប្រាក់រូប្លឌីជីថលជាមួយនឹងធនាគារមួយចំនួន បន្ទាប់ពីប្រទេសនេះត្រូវរងទណ្ឌកម្មទាក់ទិននឹងការចូលឈ្លានពានលើ អ៊ុយក្រែន។ ដំណោះស្រាយសម្រាប់បញ្ហាខាងលើរបស់ រុស្ស៊ី គឺការប្រើប្រាស់ប្រាក់រូប្លឌីជីថល ព្រោះថា លំហូរហិរញ្ញវត្ថុអាចឆ្លងផុតប្រព័ន្ធទាំងឡាយដែលគ្រប់គ្រងដោយបណ្ដាប្រទេសដែល រុស្ស៊ី ចាត់ទុកថា «មិនស្និទ្ធស្នាល»។
យោងតាម ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃសភាជាន់ទាបរុស្ស៊ី ក្រោយពីបានដំណើរការ ប្រាក់រូប្លឌីជីថលនេះនឹងត្រូវបានប្រើប្រាស់ក្នុងការទូទាត់ទ្វេភាគីជាមួយ ប្រទេសចិន ដែលបច្ចុប្បន្នប្រទេសនេះក៏កំពុងដំណើរការសាកល្បងប្រាក់យុនឌីជីថលផងដែរ។
ក្រុមអ្នកជំនាញក្នុងវិស័យធនាគាររបស់ រុស្ស៊ី អះអាងថា បច្ចេកវិទ្យាទូទាត់បែបទំនើបគឺមានសារសំខាន់ខ្លាំងណាស់ ព្រោះថា បណ្ដាប្រទេសអាចទូទាត់ប្រាក់ដោយផ្ទាល់ជាមួយគ្នា ដោយមិនឆ្លងកាត់បណ្ដាញទូទាត់ដែលគ្រប់គ្រងដោយបណ្ដាប្រទេសលោកខាងលិច មានដូចជាប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ជាដើម៕