កម្ពុជា ទទួលបានភ្ញៀវសរុបជាង ១ លាន ២ សែននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ ថ្ងៃ នេះបើតាម ក្រសួងទេសចរណ៍។
ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលមានរយៈពេល ០៣ កន្លងទៅនេះ កម្ពុជា ទទួលបានទេសចរសរុបជាង ១.២ លាននាក់ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងនោះ ខេត្តបាត់ដំបង សៀមរាប និង ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេ។
យោងតាម ក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវសរុបទូទាំងប្រទេសដែលមាន ១,២៥៩,១២១ នាក់ មានភ្ញៀវជាតិចំនួន ១,២៤៤,៦៤២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ១៤,៤៧៩ នាក់។
ក្នុងរយៈពេល ០៣ ថ្ងៃនេះ ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេបង្អស់គឺខេត្ត បាត់ដំបង ដោយមានភ្ញៀវប្រមាណជាជាង ២១០,០០០ នាក់។ ខេត្តសៀមរាប ជាប់លេខ ២ ដោយមានភ្ញៀវ ១៤៣,៤៧០ នាក់ និង ខេត្តកែប ជាប់ចំណាត់ថ្នាក់លេខ ៣ (១១៦,៧៧៦ នាក់)។