តម្លៃប្រេងដាំក្បាលចុះ ខណៈតម្លៃប្រាក់ដុល្លារអាម៉េរិករក្សាបានកំណើន នៅពេលរតនាគារជាតិអាម៉េរិក (Fed) ដំឡើងការប្រាក់ ៧៥ ពិន្ទុជាលើកទី ៣ ក្នុងសប្ដាហ៍កន្លង។
តម្លៃប្រេងពិភពលោកបញ្ចប់ការជួញដូរកាលពីថ្ងៃទី ២៦ កញ្ញា ដោយការថយចុះ ក្រោមសម្ពាធពីការឡើងថ្លៃរបស់ប្រាក់ដុល្លារអាម៉េរិក។ តម្លៃប្រេង WTI ប្រគល់ក្នុងខែកញ្ញា ២០២២ ធ្លាក់ថ្លៃ ២.០៣ ដុល្លារ ឬ ២.៦% ចុះមកនៅត្រឹម ៧៦.៧១ ដុល្លារ/ធុង នៅ New York។ តម្លៃប្រេង Brent ប្រគល់ក្នុងអំឡុងពេលដូចខាងលើ ក៏ធ្លាក់ថ្លៃ ២.០៩ ដុល្លារ ឬ ២.៤% មកនៅត្រឹម ៨៤.០៦ ដុល្លារ/ធុង នៅ London។
ប្រេងធ្លាក់ថ្លៃនៅពេលប្រាក់ដុល្លារអាម៉េរិកបន្តឡើងថ្លៃ ក្រោយពី Fed បានដំឡើងការប្រាក់ ៧៥ ពិន្ទុជាលើកទី ៣ ក្នុងសប្ដាហ៍កន្លង និងព្រមានថា នឹងដំឡើងថ្លៃបន្តទៀត។
សន្ទស្សន៍ USD សម្រាប់វាស់ស្ទង់កម្លាំងរបស់ប្រាក់ដុល្លារអាម៉េរិក ធៀបនឹងរូបិយប័ណ្ណថ្លៃៗចំនួន ៦ ផ្សេងទៀត កើន ០.៨១% ដោយឡើងដល់ ១១៣.១០៣ នៅក្នុងពេលបញ្ចប់ការជួញដូរកាលពីម្សិលមិញ ក្រោយពីបានកើន ១.៦៥% កាលពីម្សិលម្ង៉ៃ។
តម្លៃរបស់ប្រេងពិភពលោកតែងតែមានការប្រែប្រួលផ្ទុយទៅនឹងតម្លៃរូបិយប័ណ្ណដុល្លារអាម៉េរិក៕